ជីវិតកម្សាន្ដ
ផលិតករសរសើរ ទេព រិន្ទដារ៉ូ ប៉ះគ្នាជាថ្មីជាមួយដៃគូចាស់ អម្ពរ ទេវី ក្រោយបែកគ្នាយូរឆ្នាំ
បើនិយាយពីលោក ទេព រិន្ទដារ៉ូ គឺជាតារាសម្តែងភាពយន្តជើងចាស់ដ៏ល្បីឈ្មោះ និងមានភាពលេចធ្លោលើវិថីសិល្បៈនាអំឡុងទសវត្សរ៍ឆ្នាំ ៨០ និង ៩០ រួមជំនាន់ជាមួយអ្នកនាង អម្ពរ ទេវី ដែលជាដៃគូសម្តែងដ៏ស័ក្ដិសមបំផុតនាសម័យនោះ។ ក្នុងនោះ ក៏មានតារាសម្តែងប្រុស-ស្រីល្បីៗមួយចំនួនទៀតរួមការងារសិល្បៈជាមួយលោកផងដែរ តួយ៉ាងដូចជាតារាស្រីអ្នកនាង នារីរ័ត្ន គន្ធា ជាដើម។

គិតរហូតមកទល់បច្ចុប្បន្ន សម្រាប់តារាសម្ដែងជើងចាស់លោក ទេព រិន្ទដារ៉ូ គឺបានប្រឡូកក្នុងវិស័យសិល្បៈមានរយៈពេលប្រមាណ ៣០ ឆ្នាំ ហើយ ខណៈប្រជាប្រិយភាព និងទីផ្សារសម្តែង នៅតែរក្សាបានការគាំទ្រខ្ពស់មិនមានការចុះថមថយឡើយ។ លោក ទេព រិន្ទដារ៉ូ ក៏ជាតួអង្គប្រុសមួយរូបធ្លាប់រួមសម្តែងភាពយន្ត និងកាយវិការបទចម្រៀងខារ៉ាអូខេជាច្រើនជាមួយអ្នកនាង អម្ពរ ទេវី ផងដែរ។

ក្រោយបែកគ្នាពីការសម្តែងជិត ២០ ឆ្នាំ កន្លងទៅ ដោយសារតែអ្នកនាង អម្ពរ ទេវី ចេញទៅរស់នៅសហរដ្ឋអាមេរិកសាងសុភមង្គលជាមួយស្វាមី និងកូននោះ ស្រាប់តែថ្មីៗនេះ អ្នកទាំងពីរក៏មានឱកាសវិលត្រឡប់មករកការសម្តែងជាថ្មីជាមួយគ្នានៅក្នុងភាពយន្តបុរាណរឿង«អប្សរាមហាអង្គរ» ដែលដឹកនាំដោយផលិតករល្បីឈ្មោះលោក ហ្វៃ សំអាង។ ក្នុងការវិលមកជួបគ្នាឡើងវិញក្រោយបែកគ្នាជិត ២០ ឆ្នាំ មកនេះ ទាំងអ្នកនាង អម្ពរ ទេវី និងលោក ទេព រិន្ទដារ៉ូ ឃើញថា ហាក់មានអារម្មណ៍រំភើបដូចគ្នា ព្រោះតែបានជួបគ្នាឡើងវិញសម្រាប់ការសម្តែងនៅលើទឹកដីប្រទេសកំណើតកម្ពុជា។

ផលិតករល្បីឈ្មោះលោក ហ្វៃ សំអាង បង្ហោះរូបភាពជាមួយខ្លឹមសារដោយបានលើកឡើងថា «នេះគឺជាឈុតឆាកស្នេហារបស់បណ្ឌិត ខីណាព្រាហ្មណ៍ និង អ្នកអង្គម្ចាស់ស្ត្រី កាមល បន្ទាប់ពីបែកបាក់គ្នាអស់រយៈពេល ១៩ ឆ្នាំ ព្រះហទយៈស្នេហ៍ត្រូវបានរុះរោយដោយជនទីបីចូលមកធ្វើជានាងឯក»។

លោក ហ្វៃ សំអាង បានបន្តថា «កំពូលតារាសម្ដែងដែលមានទេពកោសល្យខ្ពស់មិនចេះរីងស្ងួត ទាំងការសម្ដែង ព្រមទាំងចរិយាសម្បត្តិនៅពេលធ្វើការងារគួរឲ្យគោរពស្រលាញ់ពីមនុស្សនៅជុំវិញខ្លួនអប្សរាមហាអង្គរ»៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


