Connect with us

ព័ត៌មានជាតិ

តុលាការផ្ដន្ទាទោស ក្រុមចោរប្លន់លុយបើកចេញពីធនាគារ

បានផុស

នៅ

លោក អ៉ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ និងលោក សេង ហៀង ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ សម្រេចប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ ដែលពាក់ព័ន្ឋករណីប្លន់លុយបើកចេញពីធនាគារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាប់ចោទ ដែលបានផ្ដន្ទាទោសរួមមាន៖
ទី១. ឈ្មោះ វ៉ា សុខ ភេទប្រុស អាយុ៣៧ឆ្នាំ ដាក់ពន្ធនាគារ៧ឆ្នាំ ។
ទី២.ឈ្មោះ អៀម សំអន ភេទប្រុស អាយុ៣៨ឆ្នាំ ដាក់ពន្ធនាគារ៧ឆ្នាំ ។
ទី៣.ឈ្មោះ ពាស សំណាង ហៅ ចាន់ ភេទប្រុស អាយុ៣៧ឆ្នាំ ដាក់ពន្ធនាគារ៧ឆ្នាំ ។
ទី៤.ឈ្មោះ លឹម រតនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដើមឈើ ។
ទី៥.ឈ្មោះ លឹម រតនៈ ភេទប្រុស អាយុ៣៧ឆ្នាំ ដាក់ពន្ធនាគារម្នាក់ៗ២ឆ្នាំ អនុវត្តទោសត្រឹមថ្ងៃចាប់ខ្លួននិងដោះលែង ទោសដល់ព្យួរ ។
ទី៦.ឈ្មោះ លី អ៊ិន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរនគរបាលចរាចរណ៍ ដាក់ពន្ធនាគារ២ឆ្នាំអនុវត្ត១៨ខែទោសសល់ព្យួរ និងទី៧ /ឈ្មោះ វ៉ា ស្រ៉ីម ភេទស្រីអាយុ៤១ឆ្នាំ ដាក់ពន្ធនាគារ២ឆ្នាំ អនុវត្ត១៨ខែ ទោសសល់ព្យួរ ក្រោមការចោទប្រកាន់ពីបទ.លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា និងសមគំនិតក្នុងបទល្មើសលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងការទទួលផលចោរកម្ម តាមមាត្រា ៣៥៣.៣៥៧.២៩.៣៩៩និងមាត្រា៤០០ នៃក្រមព្រហ្មទណ្ឌ ៕

អត្ថបទ ៖ មករា

សូមចុចអាន៖ ក្រោយ​​ពុល​មនុស្ស​ស្លាប់៨នាក់​ ​អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំ​​ប្រមូល​​ស្រា​​​ជាង​​ ៥០០​ប៊ីដុង យក​ទៅ​កម្ទេច​ចោល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម