ជីវិតកម្សាន្ដ
Naphat ទម្លាយចំៗថា ចាត់ទុក Baifern ជាមនុស្សពិសេស បន្ទាប់ពីម្ដាយលោក
ជាគូស្នេហ៍មួយទៀត ដែលមហាជនជាច្រើនគាំទ្រឲ្យស្រឡាញ់គ្នានៅក្រៅឆាកសម្ដែង គឺតារាប្រុស Naphat និង Baifern បន្ទាប់ពីអ្នកទាំងពីរស្និទ្ធស្នាលគ្នាខ្លាំង ក្នុងរឿងដំបូងគឺ “Friend Zone”។

យ៉ាងណាមិញ ពួកគេទាំងពីរក៏បានធ្វើការជាមួយគ្នាម្តងទៀតនៅក្នុងរឿង “ខ្សែកចាំស្នេហ៍” ក្រោយរឿងភាគនេះ បានបញ្ចប់រួចរាល់នៅប្រទេសថៃ ប៉ុន្តែអារម្មណ៍អ្នកគាំទ្រ មិនចប់នូវឡើយទេ។


ទន្ទឹមនោះ Naphat បានលេចមុខក្នុងកម្មវិធី Channel YouTube របស់ពិធីករដ៏ល្បី Young Kancha ដែលលោកបានឆ្លើយសំណួរ អំពីរបៀបរស់នៅនៃការបើកបរ និងម៉ូដែលរថយន្តបុរាណ រួមទាំងការវិនិយោគលើនាឡិកាប្រណិត ដែលគេនិយាយថា ប្រាក់ចំណេញនោះ លោកបានយកទៅសាងសង់ផ្ទះស្អាតជូនម្ដាយ រហូតឈានទៅសួរពីទំនាក់ទំនងជាមួយ Baifern ថា ម៉េចមិនចែចង់ Baifern ។ លោកឆ្លើយថា ឥឡូវជាមិត្តជិតស្និទ្ធហើយ និងគាំទ្រគ្នាទៅវិញទៅមក ជាអ្នកប្រឹក្សាលើបញ្ហាផ្សេងៗ ព្រមទាំងនិយាយថា នាងជាមនុស្សគួរឲ្យស្រលាញ់ ដែលអាចហៅបានថាជាមិត្ត។ ចំណែកអនាគត អត់ទាន់ដឹងទេ។



តួឯកប្រុសក្នុងរឿង “Friend Zone”រូបនេះ ក៏បានបង្ហើបពីអារម្មណ៍របស់លោកចំពោះ Baifern ថា អំឡុងពេលលោកជួបរឿងព្យុះភ្លៀងខ្លាំង ធ្វើឲ្យអាការរបស់លោកមានសភាពទ្រុឌទ្រោម ប៉ុន្តែលោកទទួលបានថាមពលពី Baifern ដែលអាចហៅបានថា ជាក្តីបារម្ភ ដែលលោកបាននិយាយថា Baifern គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សពីរនាក់សម្រាប់ការលើកទឹកចិត្តដ៏ល្អ បន្ទាប់ពីម្ដាយលោក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Bella ត្រូវមហាជនសង្ស័យថា មានទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយតារាប្រុសវ័យក្មេងរូបនេះ
ចុចអាន៖វីដេអូ Aum ស្លៀកប៊ីគីនីរាំមុខកាមេរ៉ា កំពុងល្បីខ្លាំង ដោយសារតែសិចស៊ីពេក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


