ព័ត៌មានជាតិ
ពិធីជួបជុំបណ្តាញមិត្តយើងទទួលបានជំនួយជាង៥ម៉ឺនដុល្លារសម្រាប់បម្រើដល់សកម្មសង្គម
“ពិធីជួបជុំបណ្តាញមិត្តយើង” ដែលរៀបចំឡើងដោយសមាគមមិត្តយើងទទួលបានការបរិច្ចាគថវិកាពីសប្បុរសជនយ៉ាងផុសផុលសរុបជាង ៥០ ០០០ដុល្លារអាមេរិក ដើម្បីប្រើប្រាស់ក្នុងសកម្មភាពសង្គម។

យោងតាមសេចក្តីប្រកាសព័ត៍មានរបស់សមាគមមិត្តយើងបានឱ្យដឹងថា ថ្មីៗនេះសមាគមបានរៀបពិធីជួបជុំបណ្តាញមិត្តយើង ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាពហើយសមាគម មានសេចក្តីសោមនរីករាយយ៉ាងក្រៃលែងដោយទទួលបានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងភ្ញៀវកិត្តិយសទំាងអស់។
នៅក្នុងកម្មវិធីនោះ សមាគមទទួលបានការបរិច្ចាគជាទឹកប្រាក់ និងសម្ភារៈពីសប្បុរសជននានាតាមរយៈលោក ហេង សួរ មានចំនួនជាង ៥០ ០០០ ដុល្លារអាមេរិកដើម្បីគាំទ្រសកម្មភាពសមាគមមិត្តយើងសម្រាប់រយៈ៣ឆ្នាំ។

គួរបញ្ជាក់ថា ជាង១ឆ្នាំកន្លងមកនេះ សមាគមមិត្តយើង បានចូលរួមសកម្មភាពសង្គម និងសប្បរសធម៌នានា សរុបជាទឹកប្រាក់ប្រមាណជាង ៥០,០០០ (៥ម៉ឺន)ដុល្លារអាមេរិក នៅតាមបណ្តាខេត្ត តាមរយៈការបរិច្ចាគអណ្តូងទឹក សម្ភារសិក្សា
សម្ភារប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ សំលៀកបំពាក់និងសម្ភារផ្សេងៗទៀតជូនដល់សាលារៀន មន្ទីរពេទ្យបង្អែក សិស្ស-និស្សិត ក្មេងកំព្រា លោកតាស៊ីក្លូជាពិសេសគ្រួសារ និងជនដែលជួបការលំបាកក្នុងជីវភាពរាប់រយគ្រួសារដែលបានទទួលការឧបត្ថម្ភទាំងថវិកា និងសម្ភារៈពីសប្បុរសជនដៃគូរសហការ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


