ព័ត៌មានជាតិ
ក្រសួងការងារ និងសមាគមមិត្តយើង រៀបចំកម្មវិធីកាត់សក់ឥតគិតថ្លៃជូន កម្មករ ពលរដ្ឋ ប្រមាណ ៥០០ នាក់ នៅសង្កាត់ចោមចៅទី ១
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតីក្នុង”កម្មវិធីសក់ និងសម្រស់មិត្តយើង” ដើម្បីផ្តល់ជូនការកាត់សក់បង្កក់សិរីក្នុងឱកាសភ្ជុំបិណ្ឌ ដោយឥតគិតថ្លៃដល់កម្មករ និងប្រជាពលរដ្ឋ នៅផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមមិត្តយើង កាលពីព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៥។

ថ្លែងទៅកាន់អ្នកចូលរួមនាឱកាសនោះ លោករដ្ឋមន្ត្រី លើកឡើងថា ពិធីកាត់សក់ដែលធ្វើឡើងនាពេលនេះ ជាការបង្កើតភាពជិតស្និទ្ធ និងបង្ខិតទំនាក់ទំនងរវាងមន្ត្រីរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ជាមួយនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសជាការរួមចំណែកកាត់បន្ថយការចំណាយមួយផ្នែករបស់ពលរដ្ឋ និងជាការលើកសម្រស់ និងសិរីសួស្តីដល់អ្នកចូលរួមផងដែរ។

ឆ្លៀតឱកាសនោះ លោករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់កម្មករត្រូវត្រឡប់ទៅស្រុកកំណើតក្នុងឱកាសឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ បើបានជួបពលករទើបត្រឡប់មកពីថៃ សូមចូលរួមផ្សព្វផ្សាយឱកាសការងារទៅដល់ពួកគាត់ បើសិនជាសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលកម្មករធ្វើការកំពុងត្រូវការជ្រើសរើសបុគ្គលិក។ លោករដ្ឋមន្ត្រី ក៏បានស្នើឲ្យកម្មករ-និយោជិតទាំងអស់ ជួយផ្សព្វផ្សាយលេខ ១២៩៧ ដើម្បីក្រសួងការងារជួយចុះឈ្មោះស្វែងរកការងារជូន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានផ្សព្វផ្សាយពីការផ្តល់ជូនសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងដោយមិនបង់ប្រាក់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌមានរថយន្តក្រុងជិត ៦០០ គ្រឿង ដែលជាអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីសម្រួលដល់ការចំណាយធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានអរគុណដល់សមាគមមិត្តយើង ក្រុមការងារអាជ្ញាធរមូលដ្ឋានក្នុងសង្កាត់ និងខណ្ឌ ទីភ្នាក់ងារជាតិមុខរបរ និងការងារ NEA នៃក្រសួងការងារ ដែលផ្តល់ព័ត៌មានការងារ ជាពិសេសជាងកាត់សក់ស្ម័គ្រចិត្តទាំងអស់ រួមទាំងអ្នកពាក់ព័ន្ធផ្សេងៗ ទៀត ដែលធ្វើឲ្យកម្មវិធីកាត់សក់ជូនកម្មករ-និយោជិត និងប្រជាពលរដ្ឋនៅមូលដ្ឋានសម្រេចបានជោគជ័យ៕







-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


