ព័ត៌មានអន្ដរជាតិ
ជប៉ុននឹងហាមនាំចូលប្រេងរុស្ស៊ីជាគោលការណ៍
ប្រទេសជប៉ុននឹងហាមនាំចូលប្រេងឆៅរុស្ស៊ីជាគោលការណ៍ជាផ្នែកមួយនៃយុទ្ធនាការរបស់ក្រុមប្រទេស G7 ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែន។ លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានឲ្យដឹង បន្ទាប់ពីមានកិច្ចប្រជុំតាមអនឡាញជាមួយមេដឹកនាំ G7 កាលពីថ្ងៃអាទិត្យ។
បណ្តាប្រទេស G7 បានប្តេជ្ញាដាក់បំរាម ឬបញ្ឈប់ការនាំចូលប្រេងរុស្ស៊ី ដើម្បីក្លាយជាការប៉ុនប៉ងថ្មីបំផុតរបស់ប្រទេសលោកខាងលិចក្នុងការដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន សម្រាប់ការវាយប្រហារលើអ៊ុយក្រែន។

យោងតាមសេចក្តីថ្លែងការណ៍ចេញដោយរដ្ឋាភិបាលជប៉ុន លោក Kishida មានប្រសាសន៍ថា ៖«សម្រាប់ប្រទេសមួយពឹងផ្អែកខ្លាំងលើថាមពលនាំចូល វាគឺជាការសម្រេចចិត្តដ៏លំបាកខ្លាំង។ ប៉ុន្តែការសម្របសម្រួលរបស់ G7 គឺពិតជាសំខាន់ខ្លាំងនៅពេលឥឡូវនេះ»។
ទោះបីជាយ៉ាងណា រហូតដល់ពេលនេះ រដ្ឋាភិបាលទីក្រុងតូក្យូបានបង្ហាញពីការមិនសូវជាស្រេកឃ្លានខ្លាំងនោះទេចំពោះបំរាមនាំចូលប្រេង និងឧស្ម័នរុស្ស៊ី ដោយសារខ្លួនក៏ក្រធនធានដែលត្រូវពឹងផ្អែកលើការនាំចូល។ ជាពិសេសចាប់តាំងពីខ្លួនបានបិទម៉ាស៊ីនរេអាក់ទ័រនុយក្លេអ៊ែរ ក្រោយពេលវិបត្តិនុយក្លេអ៊ែរ Fukushima ឆ្នាំ២០១១។
រុស្ស៊ីជាប្រទេសផ្គត់ផ្គង់ប្រេងឆៅ និងឧស្ម័នធម្មជាតិរាវធំជាងគេលំដាប់ទី៥របស់ប្រទេសជប៉ុន។
«យើងខ្ញុំប្តេជ្ញាបញ្ឈប់ការពឹងផ្អែកលើថាមពលរុស្ស៊ី រាប់ទាំងការបញ្ឈប់ ឬហាមនាំចូលប្រេងរុស្ស៊ី។ យើងខ្ញុំនឹងធានាថា យើងធ្វើដូច្នេះបានទាន់ពេលវេលា និងមានរបៀបរៀបរយ»។ មេដឹកនាំ G7 និយាយក្នុងសេចក្តីថ្លែងការណ៍រួម។
គំនិតនៃការបញ្ឈប់ប្រេងរបស់រុស្ស៊ីអាចផ្តល់ឱ្យជប៉ុននូវភាពយឺតយ៉ាវក្នុងការកាត់បន្ថយការនាំចូលបន្តិចម្តងៗ នៅពេលដែលខ្លួនស្វែងរកប្រភពថាមពលជំនួស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


