ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ៖ មកដល់ពេលនេះ កាកបាទក្រហមកម្ពុជាទទួលបានជំនួយជាថវិកាជាង ១៦លានដុល្លារ
មានប្រសាសន៍ តាមរយៈសារជាសំឡេងពិសេស ខណៈពេលយន្តហោះចុះចាក់ប្រេង នៅទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង នារសៀលថ្ងៃទី ១០ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកំពុងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំ កំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកនោះ បានឲ្យដឹងថា មកដល់ពេលនេះ កាកបាទក្រហមកម្ពុជា ទទួលបានជំនួយជាថវិកាប្រមាណជាង ១៦ លានដុល្លារហើយ ដែលនេះគឺជាការទទួលបានដ៏ច្រើន ខណៈដែលប្រទេសកម្ពុជាជួប វិបត្តិកូវីដ-១៩។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំទទួលព័ត៌មានថា កាកបាទក្រហមកម្ពុជា នៅក្នុងទិវាកាកបាទក្រហមអន្តរ ជាតិ បានទទួលជំនួយថវិការហូតដល់ជាង ១៦លានដុល្លារសហរដ្ឋអាមេរិក ដែលនេះចាត់ទុកថា ជាការទទួលបានជំនួយដ៏ធំនៅក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលយើងមិនអាចរៀបចំទិវានេះបាន ប៉ុន្តែសប្បុរសជនបានចូលរួមវិភាគទាន ជាមួយកាកបាទក្រហមកម្ពុជាបានយ៉ាងប្រសើរ»។

ជាមួយគ្នានេះ សម្ដេចតេជោ បានអរព្រះគុណថ្វាយចំពោះព្រះមហាក្សត្រ ចំពោះហ្លួងម៉ែ ក៏ដូចជាលោក-លោកស្រី ឧកញ៉ា-អ្នកឧកញ៉ា និងបងប្អូនជនរួមជាតិទាំងអស់ ដែលបានចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដែលផ្ដល់ឱកាសឲ្យកាកបាទក្រហមកម្ពុជា ធ្វើសកម្មភាពមនុស្សធម៌ ជួយប្រជាពលរដ្ឋតទៅទៀត។
គួររំលឹកថា ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២២នេះ ជាខួបលើកទី ១៥៩ ហើយកន្លងមក លោក-លោកស្រី ឧកញ៉ា-អ្នកឧកញ៉ា មន្ត្រីរាជការជាច្រើនរូប តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជា៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


