ព័ត៌មានជាតិ
ឧត្តមមន្ត្រីការពារជាតិអាស៊ាន សម្រេចឲ្យមានលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌា
ឧត្តមមន្ត្រីការពារជាតិអាស៊ាន បានសម្រេចជាគោលការណ៍ លើសំណើសុំឲ្យមានលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៣០ រវាងអាស៊ាន និងឥណ្ឌា។ ចំពោះការរៀបចំលម្អិត គឺកិច្ចប្រជុំបានប្រគល់ជូនក្រុមការងារ បន្តពិភាក្សាបន្ថែមទៀត។

ការសម្រេចបែបនេះ ក្នុងកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃ ១៧ ខែឧសភា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងការពារជាតិនៃកម្ពុជា។ កិច្ចប្រជុំនេះដឹកនាំដោយលោក ណឹម សុវត្ថិ អគ្គនាយកអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីការពារ ជាតិអាស៊ាន។ ក្នុងកិច្ចប្រជុំនេះដែរ ឧត្តមមន្រ្តីការពារជាតិអាស៊ាន ក៏បានពិនិត្យសម្រេចលើឯកសារសំខាន់ៗចំនួន ៧ ដើម្បីដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានពិនិត្យអនុម័ត នៅក្នុងខែមិថុនា ឆ្នាំ ២០២២ ខាងមុខ។

ឯកសារសំខាន់ៗទាំងនោះ រួមមាន៖ ១. សេចក្តីព្រាងឯកសារទស្សនាទាន ស្តីពី ការលើកកម្ពស់កិច្ចសហប្រតិ បត្តិការកងទ័ពបណ្តាប្រទេសអាស៊ាន ក្នុងការទប់ស្កាត់ជំងឺរាតត្បាតជំងឺឆ្លងដែន។ ២. ការលើកកម្ពស់យន្ត ការគាំទ្រសម្រាប់ស្រ្តីរក្សាសន្តិភាពអាស៊ាន។ ៣. ឯកសារទស្សនាទាន ស្តីពី ការបង្កើតកិច្ចសហការរវាង ស្ថាប័នអប់រំយោធាអាស៊ាន។ ៤. សេចក្តីព្រាងឯកសារពិភាក្សា ស្តីពី ការលើកកម្ពស់ការចែករំលែកព័ត៌មាន រវាងគំនិតផ្តួចផ្តើមការអនុវត្តច្បាប់លម្ហសមុទ្រអាស៊ីអាគ្នេយ៍ ជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងវិស័យសន្តិសុខលម្ហសមុទ្រ។ ៥. ឯកសារពិភាក្សា ស្តីពី ការឆ្លុះបញ្ចាំងប្រវត្តិសាស្ត្រយោធា ដើម្បីលើកកម្ពស់សន្តិភាពជានិរន្តរ៍។ ៦. លក្ខខណ្ឌប្រតិបត្តិរបស់មជ្ឈមណ្ឌលឧត្តមភាពព័ត៌មានសន្តិសុខព័ត៌មានវិទ្យា ក្នុងក្របខណ្ឌ ADMM។ និង៧. សេចក្តីព្រាងចក្ខុវិស័យភ្នំពេញ ស្តីពី តួនាទីគ្រឹះស្ថានការពារជាតិក្នុងការគាំទ្រ ការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩។

កិច្ចប្រជុំ ក៏បានពិនិត្យសម្រេចលើខ្លឹមសារ របស់សេចក្តីព្រាងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារ ជាតិអាស៊ាន ដើម្បីដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអនុម័ត។ ជាមួយគ្នានេះដែរ កិច្ចប្រជុំបានសម្រេចឯកភាព ឲ្យមានកិច្ចប្រជុំក្រៅផ្លូវការចំនួន ៤ ដោយក្នុងនោះអំឡុងពេល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្នុងខែមិថុនា ឆ្នាំ ២០២២ ចំនួន ២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ចំនួន ២៕
អត្ថបទ៖ ធឿន វ៉ាន់សុង



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ