នយោបាយ
គណបក្សខ្មែររួបរួមជាតិ គ្រោងរៀបចំហែក្បួនឃោសនាធំ នៅថ្ងៃចាប់ផ្តើមយុទ្ធនាការដំបូង
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៩ ខែឧសភាថា សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងចាប់ផ្ដើមនៅថ្ងៃខាងមុខនេះ គណបក្សខ្មែររួបរួមជាតិ នឹងរៀបចំហែក្បួនឃោសនាធំនៅរាជធានីភ្នំពេញ ហើយក្រៅនេះគឺរៀបចំនៅតាមឃុំ-សង្កាត់ ដែលបានដាក់បេក្ខជនតែប៉ុណ្ណោះ។

លោក ញឹក ប៊ុនឆៃ បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសម្រេចធ្វើធំមួយកន្លែងនៅភ្នំពេញនេះទេ នៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ សម្រេចហើយធំ ហើយខ្ញុំអាចចូលរួម ហើយការហែរធំនេះ នឹងធ្វើឡើងនៅថ្ងៃទី ២១ ដែលជាថ្ងៃចាប់ផ្ដើមហែរក្បួនដំបូង ដោយជួបជុំគ្នានៅក្បែរស្ពានជ្រោយចង្វារ ហើយនិងធ្វើការហែក្បួនទៅកាន់ខណ្ឌឬស្សីកែវ ហើយដល់ពេលជួបគ្នាជាមួយក្រុមនៅខណ្ឌឬស្សីកែវ នឹងត្រូវហែបន្តទៀត»។
បើតាមលោក ញឹក ប៊ុនឆៃ សម្រាប់នៅរាជធានីភ្នំពេញ គណបក្សខ្មែររួបរួមជាតិ រៀបចំដាក់បេក្ខជនបានចំនួនប្រមាណ ៣៤សង្កាត់ប៉ុណ្ណោះ ហើយការហែក្បួននេះ នឹងធ្វើឡើងសម្រាប់តែឃុំ-សង្កាត់ ដែលគណបក្ស បានដាក់បេក្ខជនចូលរួមការបោះឆ្នោត តែប៉ុណ្ណោះ។
សូមជម្រាបថា ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ ដោយចាប់ផ្តើមពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៣ រសៀល។ ក្នុងនោះ មានគណបក្សនយោបាយចំនួន ១៧ បានចូលរួម ហើយការឃោសនានឹងចាប់ផ្តើមពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


