ព័ត៌មានជាតិ
ស្រុកព្រះស្តេច គ្រោងបង្កើតវិទ្យាល័យថ្មីមួយទៀត ដើម្បីបង្ខិតការអប់រំដល់ពលរដ្ឋមូលដ្ឋាន
ខណៈដែលស្រុកព្រះស្តេចមានវិទ្យាល័យ ៣ រួចទៅហើយ បើតាមប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រៃវែងបានឲ្យកម្ពុជាថ្មីដឹងពីគម្រោងបង្កើតវិទ្យាល័យថ្មីមួយទៀត ដែលបានជំនួយពីសប្បុរសជន។
លោកប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តព្រៃវែងបានឲ្យដឹងថា ដោយសារស្រុកព្រះស្តេចមានប្រជាពលរដ្ឋច្រើន ហើយគម្លាតភូមិសាស្ត្រឆ្ងាយពីគ្នា ទើបមន្ទីរកំពុងស្នើសុំគោលការណ៍ក្នុងការសាងសង់វិទ្យាល័យថ្មីមួយទៀត ដើម្បីកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សានុសិស្សក្នុងមូលដ្ឋាន។

បើតាមលោកប៉ាវ សុធីរ បច្ចុប្បន្នស្រុកព្រះស្តេចមានវិទ្យាល័យចំនួន ០៣ កន្លែង ខណៈវិទ្យាល័យថ្មីដែលគ្រោងបង្កើតបានមកពីជំនួយរបស់សប្បុរសជន។
យ៉ាងណាមិញ មន្ទីរកំពុងស្នើសុំគោលការណ៍អនុញ្ញាតិពីក្រសួងសិន ខណៈសប្បុរសជនក៏កំពុងសិក្សាការផ្តល់ជំនួយលើការសាងសង់វិទ្យាល័យថ្មីនេះដែរ។
នៅទូទាំងខេត្តព្រៃវែងមានវិទ្យាល័យ ៣២ កន្លែង និងអនុវិទ្យាល័យ ៩៣ កន្លែងដែលជាថ្នាលសម្រាប់បណ្តុះធនធានមនុស្សទូទាំងខេត្ត។
លោក ប៉ាវ សុធីរ បានបន្តថា អនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាល ខេត្តព្រៃវែងមានថ្នាក់កម្រិតអនុវិទ្យាល័យនៅគ្រប់ឃុំទាំងអស់ ខណៈវិទ្យាល័យពង្រាយតាមស្រុកនានា។

លោកបញ្ជាក់ថា ឃុំខ្លះមានអនុវិទ្យាល័យដល់ទៅពីរ ខណៈកម្រិតវិទ្យាល័យក៏ពង្រីករហូតដល់ស្រុកខ្លះមានវិទ្យាល័យដល់ទៅ ៣ កន្លែងដែលផ្តល់ភាពងាយស្រួលសម្រាប់កូនចៅប្រជាពលរដ្ឋមកទទួលការសិក្សាបានសមរម្យ។
ដោយសារមើលឃើញពីគុណតម្លៃនៃការអប់រំ ក្រសួងអប់រំ យុវជននិងកីឡា កន្លងទៅបានផ្តល់អគារសិក្សាថ្មីចំនួន ១២ កន្លែង និងប្រមុខរដ្ឋាភិបាលក៏បានជួយសាងសង់អគារសិក្សាជាច្រើនដើម្បីឆ្លើយតបទៅនឹងតម្រូវការចំាបាច់ និងសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅទូទាំងខេត្ត៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ