Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ៖ គ្រប់បេក្ខភាពបក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវតែធ្វើជាឃោសនិកល្អ ធ្វើអំពើល្អទើបទទួលបានការគាំទ្រពីពលរដ្ឋ

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន ឧបនាយរដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គ្រប់បេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ត្រូវតែធ្វើជាឃោសនិកល្អ ធ្វើអំពើល្អ ពិសេសមានការទទួលខុសត្រូវខ្ពស់ ទើបទទួលបានការគាំទ្រពីប្រជាពលរដ្ឋម្ចាស់សន្លឹកឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញចុះសំណេះសំណាលផ្ទាល់ ជាមួយបេក្ខភាពក្រុមប្រឹក្សាពេញសិទ្ធ និងបម្រុង នៅសង្កាត់បឹងត្របែក សង្កាត់ផ្សារដើមថ្កូវ ស្កាត់ទន្លេបាសាក់ សង្កាត់ចាក់អង្រែលើ ក្នុងខណ្ឌចំការមន និងសង្កាត់ស្ទឹងមានជ័យ ២ សង្កាត់ស្ទឹងមានជ័យ ៣ ក្នុងខណ្ឌមានជ័យ នៅរាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួមសរុបជាង ២០០នាក់ នាព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២នេះ។  

លោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានរាជធានីភ្នំពេញ ជូនដល់បេក្ខភាពក្រុមប្រឹក្សាសង្កាត់ទាំងអស់ និងបានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំ ក្នុងមូលដ្ឋានទាំងអស់ បង្កើនការយកចិត្តទុកដាក់ដោះស្រាយ បញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងឆ្លើយតបឲ្យបានទាន់ពេលវេលា នូវរាល់តម្រូវជាអាទិភាពនានា។

ជាមួយគ្នានោះ លោកជំទាវ ម៉ែន សំអន ក៏បានផ្តាំផ្ញើដល់បេក្ខភាពក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវថែទាំសុខភាពឲ្យបានល្អ បន្តចុះជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ធ្វើជាឃោសនិកល្អ ធ្វើអំពើល្អ និងផ្សព្វផ្សាយអំពីសមិទ្ធិផលធំៗ របស់គណបក្ស ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងឈានឆ្ពោះទៅរកជ័យជំនះ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ នាពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៤ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៧ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម