ព័ត៌មានជាតិ
ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក មានគម្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយចង់ឃើញការរីកចម្រើនដោយផ្ទាល់របស់កម្ពុជា
លោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានវេទិការសេដ្ឋកិច្ចពិភពលោកមានគម្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា តាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពីព្រោះលោកបានលឺពីប្រទេសកម្ពុជាច្រើនណាស់ ដូច្នេះលោកចង់ឃើញការរីកចម្រើនដោយផ្ទាល់។ នេះបើតាមការបញ្ជាក់របស់លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី លទ្ធផលដែលសម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស រយៈពេល ៥ថ្ងៃ នាព្រឹកថ្ងៃទី ២៦ ខែឧសភានេះ។

បើតាមលោក កៅ គឹមហួន ខណៈពេលដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស ហើយនៅទីនោះ សម្តេចបានជួបពិភាក្សាជាមួយលោកសាស្ត្រាចារ្យ Klaus Schwab ហើយនៅក្នុងកិច្ចពិភាក្សានោះ សម្តេចបានអញ្ជើញលោកសាស្ត្រាចារ្យ មកបំពេញទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសមស្របណាមួយ។ លោក កៅ គឹមហួន បានអះអាងថា លោកសាស្ត្រាចារ្យ បានទទួលយកការអញ្ជើញរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។

លោកសាស្ត្រាចារ្យ Klaus Schwab បានឲ្យដឹងថា ដោយសារតែដំណើរទស្សនកិច្ចនេះ ជាទស្សនកិច្ចលើកដំបូង ហើយជាទស្សនកិច្ចលើកទីមួយ នៅព្រះរាជាណាចក្រកម្ពុជាផងដែរនោះ លោកចង់ឃើញការរីកចម្រើននៅប្រទេសកម្ពុជាដោយផ្ទាល់ ពីព្រោះលោកបានលឺច្រើនណាស់ពីប្រទេសកម្ពុជា តែមិនដែលបានឃើញផ្ទាល់នោះទេ។

ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ មានផែនការធ្វើការជាមួយប្រទេសកម្ពុជាច្រើនណាស់ ជាពិសេសលោកមានគម្រោងបង្កើតមជ្ឈមណ្ឌលថ្មីមួយ ដើម្បីគាំទ្រដល់បច្ចេកវិទ្យានៅប្រទេសកម្ពុជា។ សម្រាប់កិច្ចការនេះ លោកនឹងបញ្ជូនក្រុមការងារ មកធ្វើការជាមួយមន្ត្រីកម្ពុជានាពេលខាងមុខ។ ពាក់ព័ន្ធនឹងគម្រោងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសស្វាគមន៍ ហើយអះអាងថា នឹងបញ្ជូនមន្ត្រី ដើម្បីធ្វើការ ជាមួយលោកសាស្ត្រាចារ្យដោយផ្ទាល់៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


