ព័ត៌មានជាតិ
លោក កឹម សុខា សរសេរលិខិតស្នើបណ្តាប្រទេសសំបូរធនធាន ជួយផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់កម្ពុជា
លោក កឹម សុខា បានសរសេរលិខិតទៅកាន់រដ្ឋាភិបាលនៃបណ្តាប្រទេសសំបូរធនធាន ដើម្បីជួយផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ។
ការបញ្ជាក់របស់លោក កឹម សុខា បានធ្វើឡើងក្រោយពីលោកបានជួបពិភាក្សាជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ នៅគេហដ្ឋានរបស់លោក នាខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក មុត ចន្ថា មន្ត្រីជំនិតរបស់លោក កឹម សុខា បានឲ្យដឹងថា ក្នុងជំនួបនេះ ក្រៅពីសួរសុខទុក្ខ ភាគីទាំង២ បានផ្លាស់ប្តូរទស្សនៈ និងព័ត៌មានជុំវិញស្ថានភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេដ្ឋកិច្ច និងបញ្ហាមួយចំនួនទៀត។ ជាមួយគ្នានេះ ក៏បានពិភាក្សាផ្តោតលើបញ្ហាវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ផងដែរ។
តាមរយៈលោក មុត ចន្ថា លោក កឹម សុខា បានអះអាងថា “ខ្ញុំបានសរសេរលិខិត ផ្ញើទៅរដ្ឋាភិបាលនៃប្រទេសខ្លះ និងជួបផ្ទាល់ជាមួយឯកអគ្គរដ្ឋទូតតំណាងប្រទេសមួយចំនួន ស្នើសុំឲ្យប្រទេសអ្នកមានធនធានច្រើនទាំងនោះ ជួយផ្តល់នូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរ។ តាមរយៈជំនួបការទូតទាំងនេះ ខ្ញុំក៏បានដឹងថាប្រទេសមួយចំនួន មានគម្រោងជួយដល់ប្រជាពលរដ្ឋខ្មែរតាមរយៈស្ថាប័នអន្តរជាតិពហុភាគី និងខ្លះទៀតអនុវត្តតាមកម្មវិធីជំនួយបច្ចេកទេសខាងសុខាភិបាលនៅប្រទេសកម្ពុជា ដូចជាប្រទេសអូស្រ្តាលីជាដើម”។
បើតាមលោក មុត ចន្ថា ក្នុងរយៈពេលដែលស្ថានភាពជំងឺកូវីដ-១៩ រាលដាលក្នុងសហគមន៍នៅក្នុងប្រទេសនេះ លោកមិនបានទៅមូលដ្ឋាន ដើម្បីជួបជាមួយដល់ប្រជាពលរដ្ឋទេ ហើយនៅសប្តាហ៍ក្រោយៗ លោកនឹងមានកម្មវិធីជួបជាមួយឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតមួយចំនួនទៀត ដែលតែងតែរក្សាទំនាក់ទំនងល្អ ក្នុងការផ្លាស់ប្តូរយោបល់ និងស្វែងយល់ពីទស្សនៈរបស់លោក ជុំវិញកិច្ចសហប្រតិ បត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ និងប្រទេសកម្ពុជា៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


