សន្តិសុខសង្គម
ជនជាតិចិនតៃវ៉ាន់៤នាក់ ត្រូវនគរបាលបញ្ជូនទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀនជាង១៤០០គីឡូក្រាម និងសារធាតុគីមីជាង១១តោន
ភ្នំពេញ ៖ ជនជាតិចិនតៃវ៉ាន់ ចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការឃាត់ខ្លួនបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនជាង១៤០០គីឡូក្រាម រួមនឹងសារធាតុគីមីជាង១១តោន។

ប្រភពព័ត៌មានបានឲ្យដឹងថា ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ជី តូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើស គ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តមឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន សហការ ជាមួយ កម្លាំង ជំនាញ នៃ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និង ខេត្តកំពង់ស្ពឺ ដោយមានការ សម្របសម្រួល ពីលោក អ៊ុ សុភក្តិ៍ ព្រះរាជអាជ្ញា រង នៃ អយ្យការអម សាលាដំបូង រាជធានី ភ្នំពេញ និង លោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារង នៃ អយ្យការ អម សាលាដំបូងខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន០៤នាក់។

ជនជាតិចិនតៃវ៉ាន់ទាំង៤នាក់នោះ មានឈ្មោះទី១ ឈ្មោះ TIEN CHAN FU ភេទ ប្រុស អាយុ ២៨ ឆ្នាំ ( មេការ ) ទី២ឈ្មោះ KHOU PO WEN ភេទ ប្រុស អាយុ ២៨ ឆ្នាំ ( អ្នកបច្ចេកទេស )
ទី៣ឈ្មោះ TENG KUO CHING ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ( អ្នកបច្ចេកទេស ) និងទី៤ឈ្មោះ LIN YI CHHENG ភេទ ប្រុស អាយុ ៣១ ឆ្នាំ ( អ្នកបច្ចេកទេស )។
គួរបញ្ជាក់ថា កាលពីម៉ោង ១៨ និង ៣០ នាទី នៅ ថ្ងៃ ទី ១៩ ខែឧសភា ឆ្នាំ ២០២២ បន្ទាប់ពីមានការស្រាវជ្រាវ អស់រយៈពេលជាង០២ ខែ រួច មក កម្លាំងសមត្ថកិច្ច មន្ទីរ ប្រឆាំង គ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបកន្លែងមន្ទីរពិសោធន៍ លួចលាក់ កែច្នៃផលិតសារធាតុញៀន នៅ៣ទីតាំង ផ្សេង គ្នា ជា បន្តបន្ទាប់ រួមមាន ចំណុច ទី ១ នៅបន្ទប់លេខ ៨០២ ក្នុង ខុន ដូ J CITY ផ្លូវ លេខ ៣២២ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ចំណុចទី២ ស្ថិត នៅក្នុងចំការស្វាយភូមិតាំងស្រឹង ឃុំសង្កែសាទ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ និងចំណុចទី៣ ស្ថិតនៅក្នុងចំការស្វាយ ភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ចំពោះវត្ថុតាង សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម៉ាស៊ីន ឧបករណ៍សម្ភារៈសម្រាប់កែច្នៃ ផលិត វេចខ្ចប់មួយចំនួនធំ ,សារធាតុញៀន ប្រភេទកេតាមីន ទម្ងន់ជាង៤១kg ,ល្បាយ សារធាតុ ញៀន កេតាមីន ទម្ងន់ ១៤២៥kg ,ថ្នាំ គ្រាប់នីមេតា ហ្សេ ប៉ាម ទម្ងន់០.៩g និងសារធាតុគីមីផ្សំ ជាង១១ តោន៕
កែសម្រួលដោយ ៖ នាគព័ន្ធ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង