សន្តិសុខសង្គម
ឃាត់ខ្លួននារីម៉ាស្សាពីរនាក់ ករណីបន្លំលួចលុយភ្ញៀវ ១៤០០ដុល្លារ
នារីប្រកបមុខរបរម៉ាស្សាកោសជប់ពីរនាក់ ត្រូវបានកម្លាំងអធិការដ្ឋានស្រុកបសេដ្ឋ ឃាត់ខ្លួន បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះថា បានធ្វើសកម្មភាពបន្លំលួចលុយពេលចូលទៅរកសេវាកម្មម៉ាស្សាកោសជប់អស់ចំនួន១៤០០ដុល្លារ ។

នគរបាលបានប្រាប់ថា នៅវេលាម៉ោងប្រមាណ២រំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ អ៊.ស.ល រស់នៅស្រុកបរសេដ្ឋ បានចូលទៅរកសេវាម៉ាស្សាកោសជប់ ក្នុងហាងម៉ាស្សាកោសជប់មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ នគរបាលបន្តទៀតថា ក្រោយពេលម៉ាស្សារួចក៏ចេញមកវិញ ទើបដឹងខ្លួនថាបាត់លុយអស់ចំនួន១៤០០ដុល្លារ រួចលក៏ទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចស្រាវជ្រាវតែម្តង ។
បន្ទាប់ពីទទួលបណ្តឹងកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិល ចុះស្រាវជ្រាវដល់កន្លែងកើតហេតុ និងហៅជនសង្ស័យ០២នាក់ជានារីបម្រើសេវាម៉ាស្សាដើម្បីធ្វើការសាកសួរ ។ ជនសង្ស័យទាំង០២នាក់ ទី១-ឈ្មោះ កន ដាលីន នារីម៉ាស្សា និងទី២-ឈ្មោះ ស្រឿង ម៉េន ភេទស្រី ជាម្ចាស់ហាងម៉ាស្សា ។

នគរបាលបញ្ជាក់ថា ក្រោយពេលសាកសួរនារីម៉ាស្សាទាំង០២នាក់ បានសារភាពថា ខ្លួនពិតជាបានរួមគំនិតគ្នាក្នុងបន្លំលួចយកលុយនៅក្នុងកូនកាបូបដៃរបស់ជនរងគ្រោះចំនួន១៤០០ដុល្លាប្រាកដមែន ។ ចំពោះប្រាក់ចំនួន១៤០០ដុល្លារដែលដកហូតពីជនសង្ស័យបានប្រគល់ជូនជនរងគ្រោះវិញ ។
បច្ចុប្បន្នករណីខាងលើនេះ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តកំពង់ស្ពឺ ចាត់ការតាមនិតិវិធីច្បាប់៕
អត្ថបទ៖ ភួង រដ្ឋា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


