ព័ត៌មានជាតិ
អ្នកជំនួញបរទេស ៖ បណ្ដាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិមួយចំនួន ផ្សាយខុសពីទិដ្ឋភាពពិតនៅកម្ពុជា
អ្នកជំនួញជនជាតិបារាំងមួយរូប ដែលបានមករកស៊ីនៅកម្ពុជាច្រើនឆ្នាំមកហើយនោះ បានលើកឡើងថា បណ្ដាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិមួយចំនួន បានផ្សាយខុសពីទិដ្ឋភាពពិតជាក់ស្ដែងនៅក្នុងប្រទេស។
លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងជាអ្នកជំនួញមួយរូបនៅកម្ពុជាដែរនោះ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី ១ ខែមិថុនាថា ការយល់ឃើញខ្លះរបស់សហគមន៍អន្តរជាតិមកលើប្រទេសកម្ពុជា គឺមានចំណែកច្រើនពីបណ្ដាញផ្សព្វផ្សាយអន្តរជាតិ។ លោកថា ពេលខ្លះលោកមើលព័ត៌មាន នៅលើបណ្ដាញផ្សព្វផ្សាយអន្តរជាតិមួយចំនួន ដែលសរសេរពីប្រទេសកម្ពុជា គឺផ្សាយមិនដូចទិដ្ឋភាពជាក់ស្ដែងនៅកម្ពុជាឡើយ។

តាមរយៈអ្នកបកប្រែលោក Arnaud Darc បានលើកឡើងយ៉ាងដូច្នេះថា «គាត់បានចែករំលែកថា ពេលខ្លះគាត់រកស៊ីនៅកម្ពុជា ចឹងគាត់មើលព័ត៌មានដែលគេសរសេរ នៅលើបណ្ដាញអន្តរជាតិអីចឹង ពីប្រទេសកម្ពុជា គាត់មើលទៅអត់ត្រូវជាមួយនឹងទិដ្ឋភាព ដែលគាត់ឃើញផ្ទាល់នៅកម្ពុជា»។
អ្នកជំនួញជនជាតិបារាំងរូបនេះ បានបន្តថា នៅពេលមានការផ្សាយខុសពីការពិតយ៉ាងដូច្នេះ នឹងអាចនាំក្រុមហ៊ុនមួយចំនួននៅក្រៅប្រទេស ដែលមិនបានដឹងអំពីការពិតនៅកម្ពុជា មានគំនិត និងទស្សនៈវិស័យខុសពីមកលើប្រទេសកម្ពុជា។
លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានជំរុញឲ្យអ្នកសារព័ត៌មាន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ចូលរួមផ្សព្វផ្សាយនូវអ្វីដែលជាភាពពិតនៅកម្ពុជា និងរក្សាភាពអព្យាក្រឹត ភាពជាកណ្ដាល និងមិនប្រកាន់និន្នាការនយោបាយ ដើម្បីលើកស្ទួយមុខមាត់របស់ប្រទេសកម្ពុជា បន្ថែមទៀត៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


