ព័ត៌មានជាតិ
ស្ពាន១៣មករា សាងសង់បានជិត១០០ភាគរយ
សមិទ្ធផលស្ពានថ្មថ្មី ដែលកសាងឡើងទន្ទឹមគ្នាជាមួយស្ពានបុរាណ មានអាយុកាល១០៣ឆ្នាំ ដែលបានចាប់ផ្តើមដំណើរការសាងតាំងពីដើមខែមករា ឆ្នាំ២០២០ មកទល់ពេលបច្ចុប្បន្ននេះ បានបញ្ចប់គម្រោងស្ទើរតែទាំងស្រុងហើយ ដោយរង់ចាំពេលវេលាសមស្របសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប៉ុណ្ណោះ។
មន្ត្រីសាលាខេត្ត ឲ្យដឹងថា ស្ពានថ្មទើបសាងសង់ថ្មីរួចរាល់នេះ ត្រូវបានសម្ដេចក្រឡាហោម ស ខេង ដាក់ឈ្មោះថា “ស្ពាន១៣មករា” ឲ្យស្របទៅតាមអត្ថន័យជាថ្ងៃរំដោះទីក្រុងបាត់ដំបង ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងឆ្នាំ១៩៧៩។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា សម្រាប់ពេលវេលាដាក់សម្ពោធស្ពាន១៣មករា នៅចំណុចទល់មុខសាលាខេត្ត ក្នុងភូមិកម្មករសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង រដ្ឋបាលខេត្ត មិនទាន់បានសុំគោលការណ៍ទៅថ្នាក់លើនៅឡើយទេ ដោយសារនៅមានការងារកែលំអរួចរាល់ជាមុនសិន ទើបសម្រេចជាក្រោយ។

គួរកត់សម្គាល់ថា បច្ចុប្បន្នក្រុមជាងកំពុងកែលំអកន្លែងនៅសេសសល់ផ្នែកតូចៗមួយចំនួនដូចជាការកែលំអត្រង់ក្បាលស្ពាន ត្រើយខាងកើត និងខាងលិច ការរៀបចំខឿនផ្លូវ រៀបចំសួននិងបំពាក់អំពូលភ្លើងជាដើម ។

សូមបញ្ជាក់ថា ស្ពានថ្មថ្មីនេះមានទីតាំងនៅប៉ែកខាងត្បូង នៃស្ពានបុរាណ ដែលចន្លោះពីគ្នា ចំនួន៦ម៉ែត្រប្រវែងបណ្ដោយចំនួន១០០ម៉ែត្រ ទទឹង៨ម៉ែត្រ ហើយប្រើប្រាស់ថវិកាសាងសង់អស់ជាងកន្លះលានដុល្លារអាមេរិក តាមរយៈសប្បុរសជនខ្មែរ នៅប្រទេសស្វីស ដែលមានស្រុកកំណើតនៅក្នុងស្រុកបាណន់ និងតាមការកៀរគរពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
អត្ថបទ ៖ សៅ សារិទ្ធ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន