ព័ត៌មានជាតិ
លោក គង់ វន ៖ ការឈឺចាប់នៅចងចាំមិនភ្លេចកាលពីរបបវាលពិឃាត ដែលគេបម្រុងយកទៅសម្លាប់ចោល
ការឈឺចាប់ពីអតីតកាលដែលលោកអ៊ំ គង់ វន នៅចងចាំមិនភ្លេចកាលពីរបបវាលពិឃាត ដែលគេបម្រុងយកទៅសម្លាប់ចោល តែជីវិតថ្លៃដោយលោកអ៊ំបានតដៃធាក់ឃាតកបាក់ក្បាលជង្គង់រួចតែដៃខ្ញុំត្រូវគេចងស្លាបសេក។ ក្រោយពីត្រដុសចំណងដែលប៉ូលីសប៉ុលពតចងរួច ខ្ញុំបានសំងំក្នុងព្រៃអត់បាយ រយៈពេល៣យប់។ ចំណែកខោនិងអាវ ពួកឃាតកសម្រាតយកអស់។

លោកអ៊ំ គង់ វន ជាអតីតអ្នកកាសែត Kyodo News ក្នុងសម័យលន់នល់។ លោកបានបញ្ជាក់ថា ជាអ្នកកាសែត លោកត្រូវតែពុះពារគ្រប់បែបយ៉ាងដើម្បីស្វែងរកព័ត៌មានល្អៗហើយពិត សម្រាប់ផ្សាយជូនអ្នកអាន។ នៅខែមិថុនា ឆ្នាំ១៩៧១ លោកប្រធានការិយាល័យ Nihon Denpa News និងខ្ញុំ បានធ្វើដំណើរទៅពេជ្រនិលដោយហេតុបានដំណឹងថា កងទ័ព Parachute ធ្វើប្រតិបត្តិការស័កបោសសម្អាតផ្លូវដែលកាត់ផ្តាច់ដោយ VC/NVA និងខ្មែរក្រហម។ បន្ទាប់ពីខ្ញុំ និងលោក Toichi Suzuki ទៅដល់ប្រហែល២០នាទី ការផ្ទុះអាវុធបានកើតឡើងរវាង ទាហាន Para ដែលដឹកនាំដោយឧត្តមសេនីយ៍ផ្កាយមួយ ស្រី យ៉ា ជាមេបញ្ជាការ។ នៅរវាង ១៥នាទីក្រោយមក លោកSuzuki រត់មកពីខ្សែត្រៀមទី១ ខ្ញុំក៏ហៅគាត់ឲ្យជ្រកក្រោមស្ពានឈើមួយ។ មួយពព្រិចភ្នែកសោះ ស្រាប់តែឃើញកញ្ញា Keth Weeb ជនជាតិអូស្ត្រាលីធ្វើការឲ្យ U.P.I រត់មកជាមួយជំនួយការនាងម្នាក់ អ្នកថតរូប ទា គីមហ៊ាង និង អៀង ចារួន អ្នករាយការណ៍ឲ្យខ្មែរឯករាជ្យ។ បបួលគ្នារត់ទៅកន្លែងមេបញ្ជាការតែមិនអាចទៅបានពីព្រោះ VC/NVA គេផ្តាច់ផ្លូវហើយ។ ត្រឡប់ក្រោយ ពួកខ្ញុំទាំង៦នាក់ដើរកាត់ព្រៃ១យប់១ថ្ងៃ។ ជាអកុសល ខ្មែរក្រហមឃើញពួកខ្ញុំ៦នាក់ក៏ស្រែកឲ្យឈប់ តែត្រូវបាន VC/NVA អន្តរាគមន៍ទាន់ ប៉ុន្តែគេចាប់ចងដៃស្លាបសេកបណ្តើរទៅសួរចម្លើយ ហើយឃុំខ្លួនរយៈពេល២៣ថ្ងៃ ទើបដោះលែង។

ក្រោយ VC/NVA ដោះលែង ខ្ញុំធ្វើការឲ្យ Kyodo News រហូតដល់ខែមេសា ឆ្នាំ១៩៧៥ ហើយក៏បានរស់នៅក្នុងរបបប៉ុលពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ស្ទើរស្លាប់ស្ទើររស់។ នៅក្រោយពេលរបបប៉ុលពតត្រូវបានផ្តួលរំលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយថ្នាក់ដឹកនាំខ្មែរសហការដោយវៀតណាម ដោយសារខ្វះអាហារហូបចុកនិងសំលៀកបំពាក់ ខ្ញុំនិងភរិយាព្រមទាំងចៅ ធ្វើដំណើរទៅព្រំដែនខ្មែរ-ថៃ កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៨០។ នៅទីនោះ ខ្ញុំបានជួបលោក Kent Nikisaki ធ្វើការឲ្យ J.V.C ខ្ញុំក៏បានផ្ញើសំបុត្រខ្លីមួយជូនទៅលោក Ikeuchi ប្រធានការិយាល័យ Kyodo News នៅបាងកក។ នៅថ្ងៃទី២ ខ្ញុំបានស្នាក់នៅ ជំរុំណនចាន់ ក្រោយមកលោកIkeuchi បានមកជួបខ្ញុំ។
ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៨១ ក្រោយពីខ្ញុំស្នាក់នៅជំរុំបាន២ខែ រដ្ឋាភិបាលជប៉ុនអនុញ្ញាតឲ្យទៅរស់នៅប្រទេសជប៉ុន ជា Special Case។ ឃើញប្រទេសជប៉ុនជឿនលឿងខ្លាំង មិនដឹងបានអ្វីជួយជាតិខ្មែរ ខ្ញុំក៏ចាប់ផ្តើមបង្កើតអង្គការមនុស្សធម៌ឈ្មោះ មូលនិធិខ្មែរជំនួយការសិក្សា កាលឆ្នាំ ១៩៩៣។
ពេលនោះសង់បានអនុវិទ្យាល័យបន្ទាយចក្រី អង្គការJ.H.P បានជួយសង់មួយខ្នង។ ឆ្នាំ១៩៩៤ លោកស្រី Sato Tokuyo បានផ្តល់លុយឲ្យសង់អនុវិទ្យាល័យប្រធាតុ១ខ្នង អង្គការJ.H.P ជួយ១ខ្នង។

នៅឆ្នាំ១៩៩៥ សង់អគារ១ខ្នង នៅបឋមសិក្សាសំពោង អង្គការJ.H.P ក៏បានជួយសង់១ខ្នងដែរ។ នៅឆ្នាំ១៩៩៧ សង់បានអគារបឋមសិក្សាព្រៃទ័ព១ខ្នងមានបន្ទប់។
នៅឆ្នាំ១៩៩៥ ខ្ញុំបានទិញដីជិត៤ហិចតា នៅភូមិលិង្គ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ដោយហេតុជួបការលំបាកក្នុងការរៃអង្គាសថវិកាសង់សាលា អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ខ្ញុំបានសរសេរសៀវភៅជាភាសាជប៉ុន មានចំណងជើងថា «ការគេចផុតពីវាលពិឃាត» (The Survival from the Killing Field) ដែលបានចំណាយពេល១ឆ្នាំ ៤ខែទើបចប់រួចបោះពុម្ពផ្សាយ។ បន្ទាប់មក ខ្ញុំក៏បានសរសេរសៀវភៅមួយទៀត ជាភាសាខ្មែរ មានចំណងជើងថា «គង់វន ធ្វើពលិកម្មដើម្បីជាតិខ្មែរ»។
ខ្ញុំនិងគ្រួសារបានទៅរស់នៅប្រទេសជប៉ុនកាលឆ្នាំ១៩៨១ ត្រឡប់មករស់នៅនិងធ្វើការនៅកម្ពុជា ដោយឥតយកកម្រៃនៅឆ្នាំ១៩៩៨ សហការជាមួយអង្គការមូលនិធិខ្មែរគាំទ្រការសិក្សាពីខេត្តសាហ្គា និងលោក តាកាស៊ី ម៉ូរ៉ៃ (Takashi Murai) ដែលជាមន្ត្រីជាន់ខ្ពស់របស់ Kyodo News ក៏បានសង់អគារទី១ នៅក្នុងបរិវេណអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន។

CJFS មានអគារ៦ខ្នង កន្លែងលេងបាល់ទាត់២ បាល់បោះ១និងបាល់ទះ១ បណ្ណាល័យធំទូលាយមួយ ទីចាត់ការ១ខ្នង បង្គន់ប្រើប្រាស់គ្រប់គ្រាន់ មានបង្រៀនកុំព្យូទ័រ បង្រៀនភាសាអង់គ្លេសនិងជប៉ុន និងផ្ទះសំណាក់គ្រូបរទេសស្អាតមួយអគារ។

លោក ខាន់ កុសល ដែលជាប្រធានសមាគមអតីតសិស្សអនុ និងវិទ្យាល័យមិត្តភាពខ្មែរ ជប៉ុន បានបញ្ជាក់ឱ្យដឹងដែរថា លោកអ៊ុ គង់ វន ជាជនជាតិខ្មែរម្នាក់មួយរូបដែលមានដំណើរជីវិតប្រកបដោយការតស៊ូព្យាយាម អោយតម្លៃលើការសិក្សា និងមានលះបង់ខ្ពស់ដើម្បីចូលរួមជួយអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសក្នុងវិស័យអប់រំ។ ទោះបីគាត់បានទៅរស់នៅប្រទេសជប៉ុនក្តី តែគាត់មានឆន្ទៈមិនភ្លេចដើមកំណើត ជាជនជាតិខ្មែរ និងស្រម៉ៃចង់ឃើញប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ជឿនលឿនដូចអរិយប្រទេសលើពិភពលោកពិសេសប្រទេសជប៉ុន ជាកន្លែងដែលលោកបានធ្វើការ និងរស់នៅជិត២០ឆ្នាំ៕





-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ប៉ាគីស្ថាន អះអាងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា ១២គ្រឿងទៀត