ព័ត៌មានអន្ដរជាតិ
មូលហេតុ ប្រទេស តួកគី ប្តូរឈ្មោះ
ប្រទេសតួកគី (Turkey) នឹងត្រូវបានគេស្គាល់ថា Türkiye នៅអង្គការសហប្រជាជាតិ (UN) ចាប់ពីពេលនេះតទៅ បន្ទាប់ពីខ្លួនបានយល់ព្រមលើសំណើផ្លូវការពីទីក្រុងអង់ការ៉ា។

ស្ថាប័នអន្តរជាតិជាច្រើន នឹងត្រូវបានស្នើសុំឲ្យធ្វើការផ្លាស់ប្ដូរឈ្មោះនេះ ជាផ្នែកនៃយុទ្ធនាការប្ដូរឈ្មោះថ្មី ដែលធ្វើឡើងដោយប្រធានាធិបតីតួកគីកាលពីចុងឆ្នាំមុន។
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយកាលពីខែធ្នូថា “ការប្តូរឈ្មោះទៅ Türkiye គឺដើម្បីជាការតំណាង និងជាការបង្ហាញដ៏ល្អបំផុតនៃវប្បធម៌ អរិយធម៌ និងគុណតម្លៃរបស់ប្រជាជនតួកគី”។

ប្រជាជនតួកគីភាគច្រើន ស្គាល់ប្រទេសរបស់ពួកគេរួចហើយថាជា Türkiye។ ទោះបីជាយ៉ាងណាក៏ដោយ ទម្រង់មកពីពាក្យថា Turkey ត្រូវបានគេប្រើយ៉ាងទូលំទូលាយ សូម្បីតែនៅក្នុងប្រទេស។
ជាផ្នែកមួយនៃការប្តូរឈ្មោះនេះ, ពាក្យថា “Made in Türkiye” នឹងដាក់លើផលិតផលនាំចេញទាំងអស់ ហើយនៅក្នុងខែមករា យុទ្ធនាការទេសចរណ៍មួយត្រូវបានចាប់ផ្តើមជាមួយនឹងឃ្លា “Hello Türkiye”។

គួរបញ្ជាក់ថា វាមិនមែនជារឿងចម្លែកទេ ដែលប្រទេសនានាប្តូរឈ្មោះរបស់ពួកគេ។
នៅឆ្នាំ២០២០ ហូឡង់បានប្តូរឈ្មោះទៅជា Netherlands។ ហើយមុននោះ ម៉ាសេដូនី បានប្តូរឈ្មោះទៅជា ម៉ាសេដូនីខាងជើង ដោយសារជម្លោះនយោបាយជាមួយក្រិច ហើយស្វាស៊ីឡង់បានក្លាយជា អេសវ៉ាធីនី ក្នុងឆ្នាំ ២០១៨។
បន្ថែមពីនេះ ក្នុងប្រវត្តិសាស្ត្រ អ៊ីរ៉ង់ធ្លាប់ត្រូវបានគេហៅថាពែក្ស, សៀមឥឡូវជាប្រទេសថៃ ហើយ រ៉ូដៀសៀ ត្រូវបានប្តូរទៅជា ស៊ីមបាវ៉េ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប្រទេស តួកគី ប្តូរឈ្មោះថ្មីជាផ្លូវការ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


