ជីវិតកម្សាន្ដ
មង្គលការ Britney Spear សុទ្ធតែតារាជួរមុខចូលរួម បែរគ្មានវត្តមានសាច់ញាតិសោះ
អាពាហ៍ពិពាហ៍របស់តារាចម្រៀង Britney Spears កាលពី៣ថ្ងៃកន្លងទៅ បានប្រារព្ធឡើងនៅវីឡារបស់កូនក្រមុំផ្ទាល់ ដែលមានការចូលរួមពីសំណាក់តារាល្បីៗលំដាប់ពិភពលោកជាច្រើនរូប ប៉ុន្តែសាច់ញាតិរបស់នាងបែរជាអវត្តមានទៅវិញ។

ពិធីមង្គលការនេះបានរៀបចំនៅខាងស្រីក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា ដែលមានតារាៗសុទ្ធតែលំដាប់ A មកចូលរួមជាភ្ញៀវកិត្តិយស។ ក្នុងនោះគេឃើញមានតារាចម្រៀងប៉ុប Madonna តារាសម្ដែងអាមេរិកាំង Drew Barrymore តារាស្រី Paris Hilton តារាចម្រៀង Selena Gomez និងអ្នកច្នៃម៉ូដជនជាតិអ៊ីតាលី អ្នកស្រី Donatella Versace។

ថ្វីត្បិតពិធីធ្វើឡើងបែបឯកជនបន្តិច និងមិនសូវអធឹកអធមយ៉ាងណាក៏ដោយ ប៉ុន្តែតារាល្បីៗដែលមានវត្តមានក្នុងពិធី បានរួមគ្នាច្រៀងចម្រៀងពិសេសជូនកូនកំលោះកូនក្រមុំ យ៉ាងសប្បាយរីករាយប្រកបដោយអត្ថន័យជាទីបំផុត។

យ៉ាងណាមិញ ពិធីដ៏មានសុភមង្គលនេះ បែរជាពុំមានវត្តមានរបស់សាច់ញាតិខាងស្រីចូលរួមឡើយ។ ម្ដាយឪពុក ប្អូនស្រី រួមទាំងកូនប្រុសទាំងពីររបស់ Britney Spears សុទ្ធតែមិនបង្ហាញក្នុងពិធីមង្គលការនេះ។ ទោះយ៉ាងណា បងប្រុសរបស់នាងបានចូលរួមជាសាច់ញាតិដ៏សំខាន់ ដោយបានជំនួសឪពុក ធ្វើជាអ្នកដឹកដៃកូនក្រមុំចូលរោងការ៕









ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ Britney Spears កំពុងរៀបចំពិធីមង្គលការ អតីតស្វាមី ចូលមកអុកឡុក ផ្អើលគេផ្អើលឯង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


