ជីវិតកម្សាន្ដ
តារាចម្រៀង Britney Spears ត្រូវអាជ្ញាធរព្រមាន ក្រោយបំពានច្បាប់សុវត្ថិភាពលើយន្តហោះ
យោងតាមការផ្សាយរបស់សារព័ត៌មាន TMZ តារាចម្រៀង Britney Spears ត្រូវអាជ្ញាធរសាកសួរ បន្ទាប់ពីរូបនាងទទួលទានភេសជ្ជៈមានជាតិអាល់កុល និងជក់បារីនៅលើជើងហោះហើរឯកជនមួយពីទីក្រុង Cabo San Lucas នៃប្រទេសម៉ិកស៊ិក ទៅកាន់ទីក្រុង Los Angeles របស់ សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២២ ខែឧសភា។

អ្នកបម្រើលើយន្តហោះដែលមានការព្រួយបារម្ភ បានសុំឲ្យតារា Britney Spears ដកបារីរបស់នាង ហើយតារាចម្រៀងរូបនេះ បានធ្វើតាមការស្នើសុំ។ នៅពេលចុះចត អាជ្ញាធរបានជួបនាង និងព្រមានអំពីអាកប្បកិរិយាមិនល្អ បន្ទាប់មកឲ្យតារាចម្រៀងចាកចេញទៅ ដោយមិនបន្តការចោទប្រកាន់ណាមួយឡើយពីសំណាក់អាជ្ញាធរ។
ដោយឡែក នៅក្នុងការបង្ហោះលើបណ្តាញសង្គម Instagram នៅថ្ងៃបន្ទាប់ នាង Britney Spears បានសារភាពថា នាងបានផឹកស្រា និងជក់បារីនៅលើយន្តហោះ ហើយបានរៀបរាប់ពីឧប្បត្តិហេតុដោយហៅវាថា ជារឿងគួរឲ្យអស់សំណើច និងមិនគួរឲ្យជឿ។
តារាស្រីវ័យ៤៣ឆ្នាំ បានសរសេររៀបរាប់ថា «យន្តហោះខ្លះដែលខ្ញុំជិះ អ្នកមិនអាចជក់បារីបានភាគច្រើន ប៉ុន្តែមួយនេះគឺខុសគ្នា ព្រោះមានអ្នកកាន់ភេសជ្ជៈនៅខាងក្រៅកៅអី»! ពេលនោះ មិត្តភក្តិរបស់នាងបានដុតបារីមួយដើមឲ្យនាង នាំឲ្យនាងជឿថា ការជក់បារីត្រូវបានអនុញ្ញាតនៅលើយន្តហោះ។ ក្រោយមក តារាចម្រៀង Britney Spears បានសុំទោសចំពោះទង្វើរបស់នាង ប៉ុន្តែបានហៅការឆ្លើយតបរបស់ក្រុមអ្នកបម្រើលើយន្តហោះថា មានមនុស្សម្នាក់មិនចូលចិត្តនាងពេលឡើងយន្តហោះ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលតារាប៉ុបវិលត្រលប់មកដល់ផ្ទះវិញ ពីវិស្សមកាលនៅប្រទេសម៉ិកស៊ិក។ ប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងតែងតែបង្ហោះរូបថតខ្លួនក្នុងឈុតប៊ីគីនី ហែលទឹក និងសម្រាកលំហែ នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង។ តារាចម្រៀងហាក់កំពុងអបអរជីវិតនៅលីវ បន្ទាប់ពីចែកផ្លូវជាមួយមិត្តប្រុស Paul Richard Soliz បានមួយខែ។ ប្រភពជិតស្និទ្ធបានបង្ហើបឲ្យដឹងថា Britney Spears មានអារម្មណ៍ធូរស្រាល បន្ទាប់ពីចាកចេញពីទំនាក់ទំនងដ៏ច្របូកច្របល់របស់នាង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក Wang Xiaofei រិះគន់អតីតភរិយា នាង សានឆាយ ក្រោយរៀបការប្រពន្ធថ្មី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


