ជីវិតកម្សាន្ដ
Britney Spears លាតត្រដាងរឿងឈឺចាប់បំផុតក្នុងជីវិតពេលទាក់ទងជាមួយ Justin Timberlake
កំពូលតារាចម្រៀង Britney Spears បាននិយាយថា នាងធ្លាប់រំលូតកូន អំឡុងពេលមានទំនាក់ទំនងស្នេហាជាមួយលោក Justin Timberlake កាលពីជាង ២០ ឆ្នាំមុន ។

រឿងនេះត្រូវបាន Britney បង្ហាញនៅក្នុងសៀវភៅរបស់នាងដែលមានចំណងជើងថា “The Woman In Me” ។ មកទល់បច្ចុប្បន្ន សៀវភៅរបស់កំពូលតារាចម្រៀងខាងលើរកចំណូលបាន ១៥ លានដុល្លារហើយ ទោះបីចេញលក់មិនទាន់គ្រប់មួយខែផងក៏ដោយ ។
នាងបានឲ្យដឹងថា លោក Justin មិនសប្បាយចិត្តនឹងការមានផ្ទៃពោះទេ ព្រោះពួកគេនៅក្មេងពេក ដូច្នេះទើបសម្រេចចិត្តរំលូតកូនចេញ ។ Britney បានពណ៌នាការរំលូតកូននោះថាជា “រឿងដ៏ឈឺចាប់បំផុតដែលខ្ញុំធ្លាប់ជួបប្រទះក្នុងជីវិត” ។

គួរបញ្ជាក់ថា ពេលអ្នកទាំងពីរទាក់ទងគ្នា Britney មានអាយុ ១៧ ឆ្នាំប៉ុណ្ណោះ ហើយបែកគ្នាវិញនៅឆ្នាំ ២០០២ ។ ក្រោយមក Britney ក៏មានកូន ២ នាក់ជាមួយតារារ៉េប Kevin Federline ដែលនាងរៀបការជាមួយនៅឆ្នាំ ២០០៤ ។ ចំណែកឯអាពាហ៍ពិពាហ៍ចុងក្រោយជាមួយតារាសម្តែងវ័យ ២៩ ឆ្នាំ Sam Asghari ក៏ត្រូវបានបញ្ចប់ បន្ទាប់ពីរៀបការបាន ១៣ ខែប៉ុណ្ណោះ ៕


ប្រែសម្រួល៖ វារី
ចុចអាន៖ ទើបតែដឹង Britney Spears បែកក្បាលរហូតដល់ដេរ ពេលឈ្មោះគ្នាជាមួយអតីតស្វាមី

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?