ជីវិតកម្សាន្ដ
មកដឹងរឿងរ៉ាវដែល Britney Spears សរសេរក្នុងសៀវភៅអំពីអតីតស្វាមីក្មេង
Britney Spears និង Sam Asghari ទើបតែលែងលះគ្នានៅខែសីហា ក្រោយបញ្ចប់ការសរសេរសៀវភៅ “The Woman in Me” ខណៈក្នុងសៀរភៅនោះនាងក៏បានរៀបរាប់រឿងរ៉ាវជាច្រើនអំពីអតីតស្វាមីវ័យក្មេងរូបនេះផងដែរ ។

នាងចាត់ទុកលោក Sam ជា “អំណោយពីព្រះ” និងកោតសរសើរគាត់ជាច្រើនចំណុច ព្រោះគ្រានោះមិនទាន់លែងលះដាច់ស្រេចនៅឡើយទេ ។
Britney បានឲ្យដឹងថា គ្រាន់តែឃើញ Sam ភ្លាមស្រលាញ់ភ្លែតតែម្ដង ហើយពួកគេមិនអាចបាត់គ្នាបានទេ ។ Sam តែងតែលើកទឹកចិត្តនាង បង្រៀនឲ្យចេះមើលថែខ្លួនឯង បណ្ដាលឲ្យតារាចម្រៀងរូបនេះបាក់ចិត្តស្រលាញ់គាត់ជាខ្លាំង ។
យ៉ាងណាក្ដី ពួកគេរៀបការបានត្រឹម ១៤ ខែប៉ុណ្ណោះ បែរជាត្រូវលែងលះគ្នាវិញ ។ ដោយសារតែការលែងលះកើតឡើងក្រោយសរសេរសៀវភៅចប់ Britney បាននិយាយថា “ភាគ ២ អាចនឹងចេញបន្ទាប់ពីភាគ ១” ។

គួរជម្រាបថា អ្នកទាំងពីរជួបគ្នាលើកដំបូង កាលពីខែតុលា ឆ្នាំ ២០១៦ តាមរយៈការថតវីដេអូចម្រៀង “Slumber Party” និងរៀបការក្នុងខែមិថុនា ឆ្នាំ ២០២២ នៅផ្ទះនៃទីក្រុង California របស់ Britney ទៀតផង ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ Britney Spears លាតត្រដាងរឿងឈឺចាប់បំផុតក្នុងជីវិតពេលទាក់ទងជាមួយ Justin Timberlake
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


