ជីវិតកម្សាន្ដ
Britney Spears កំពុងរៀបចំពិធីមង្គលការ អតីតស្វាមី ចូលមកអុកឡុក ផ្អើលគេផ្អើលឯង
កាលពីម្សិលមិញនេះ តារាចម្រៀងប៉ុប Britney Spears និងគូដណ្ដឹង Sam Asghari បានចាប់ដៃគ្នាចូលរោងការហើយ បន្ទាប់ពីទាក់ទងគ្នាជិត ៥ឆ្នាំ។ យ៉ាងណាមិញ អំឡុងពេលកំពុងរៀបចំពិធីមង្គលការ នៅរដ្ឋកាលីហ្វ័រនីញ៉ា ស្រាប់តែអតីតស្វាមីរបស់ Britney Spears បានលេចវត្តមានភ្លាមៗ ហើយបានបង្កចលាចលពេញពិធី មិនឱ្យនាងនិងអនាគតស្វាមីរៀបការជាមួយគ្នានោះឡើយ។

ប្រភពព័ត៌មានពី NYLON បានឱ្យដឹងថា Alexander ក្នុងវ័យ ៤០ឆ្នាំ ដែលជាអតីតស្វាមីទី១របស់ Britney Spears បានបង្ហាញខ្លួនក្នុងវិមានរបស់នាង ដោយចូលទៅខាងក្នុង ស្រែកឡូឡា និងអុកឡុកមិនឱ្យពិធីមង្គលរៀបចំបានរលូននោះទេ។ ពេលនោះគាត់ថែមទាំងប្រកាសសារភាពថា គាត់ជាប្ដីដំបូងរបស់ Britney ហើយគាត់ទៅទីនោះដើម្បីបំផ្លាញពិធីទាំងមូលតែម្ដង។ ទោះយ៉ាងណា បន្តិចក្រោយមក Alexander ត្រូវប៉ូលិសក្នុងតំបន់ចាប់ឃាត់ខ្លួន បញ្ជូនទៅប៉ុស្តិ៍ប៉ូលិស ដើម្បីដោះស្រាយតាមផ្លូវច្បាប់។

គួររំលឹកថា មង្គលការ Britney Spears លើកនេះ ជាមង្គលការលើកទី៣ហើយ ខណៈលើកទី១នាងរៀបការបានតែ ៥៥ម៉ោងប៉ុណ្ណោះជាមួយ Alexander កាលពីឆ្នាំ២០០៤ ហើយនៅឆ្នាំដដែលនោះនាងបានរៀបការម្ដងទៀតជាមួយ Kevin Federline (២០០៤-២០០៧)។ ពួកគេមានកូនប្រុសពីរនាក់គឺ Sean Preston អាយុ ១៦ឆ្នាំ និង Jayden James អាយុ ១៥ ឆ្នាំ។

ដោយឡែកមង្គលការនេះ កូនប្រុសទាំងពីរមិនបានចូលរួមឡើយ ចំណែកម្ដាយឪពុក និងប្អូនស្រីរបស់នាងក៏គ្មានវត្តមានដែរ លើកលែងតែបងប្រុសម្នាក់ប៉ុណ្ណោះដែលចូលរួមជាសាច់ញាតិរបស់ Britney Spears៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ម្ចាស់ក្សត្រី Elizabeth ស្ដេចស្រីបំបែកកំណត់ត្រាពិភពលោក Guinness ច្រើនបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


