ព័ត៌មានអន្ដរជាតិ
លោក Zelenskyy ថា អ៊ុយក្រែនកំពុងបាត់បង់ដ៏ឈឺចាប់ ត្រូវការអាវុធប្រឆាំងមីស៊ីលទំនើប
ប្រទេសអ៊ុយក្រែនកំពុងទទួលរងការឈឺចាប់ពីការបាត់បង់យ៉ាងធ្ងន់ធ្ងរនៅក្នុងការធ្វើសង្គ្រាមជាមួយរុស្ស៊ីនៅភាគខាងកើតទីក្រុង Sievierodonetsk និងតំបន់ Kharkiv ដូច្នេះត្រូវការអាវុធថ្មីបន្ថែមទៀតដើម្បីទប់ទល់នឹងរុស្ស៊ី។

កាលពីយប់ថ្ងៃអង្គារ៍ ទី១៤ ខែមិថុនា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ឥឡូវនេះ អ៊ុយក្រែនត្រូវការអាវុធទំនើបថ្មីប្រឆាំងនឹងមីស៊ីល។ គ្មានហេតុផលទេដែលប្រទេសជាដៃគូពន្យារពេលក្នុងការបញ្ជូនអាវុធមកឲ្យ។ គ្រាប់រ៉ុក្កែតរុស្ស៊ីមួយចំនួនគេចផុតពីការការពារ និងបណ្តាលឲ្យមនុស្សស្លាប់។
អ៊ុយក្រែនបាននិយាយថា កងកម្លាំងរបស់ខ្លួននៅតែកំពុងព្យាយាមក្នុងការជម្លៀសជនស៊ីវិលចេញពីទីក្រុង Sievierodonetsk បន្ទាប់ពីកម្លាំងរុស្ស៊ីវាយកម្ទេចស្ពានផ្តាច់ផ្លូវចេញចូលទាំងអស់។
«ដូចមុនដែរ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅតំបន់ Sievierodonetsk និងទីប្រជុំជន ព្រមទាំងសហគមន៍ក្បែរៗនោះ។ ជាអកុសល ការបាត់បង់ដ៏គួរឲ្យឈឺចាប់»។ លោក Zelenskyy បាននិយាយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


