ព័ត៌មានអន្ដរជាតិ
ណាតូ ចាំបាច់ត្រូវត្រៀមលក្ខណៈកាន់តែខ្ពស់ និងត្រូវការ អាវុធកាន់តែច្រើន
ប្រមុខណាតូ បាននិយាយថា សម្ព័ន្ធមិត្តយោធាមួយនេះ ត្រូវតែបង្កើនការត្រៀមខ្លួនកាន់តែខ្ពស់ និងពង្រឹងសមត្ថភាពអាវុធរបស់ខ្លួន នៅតាមព្រំដែនភាគខាងកើត បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយបែបនេះ បន្ទាប់ពីកិច្ចពិភាក្សាក្រៅផ្លូវការនៅក្នុងប្រទេសហូឡង់ កាលពីថ្ងៃអង្គារទី១៤ខែមិថុនា ជាមួយនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte និងមេដឹកនាំប្រទេសដាណឺម៉ាក ប៉ូឡូញ ឡាតវី រូម៉ានី ព័រទុយហ្គាល់ និងបែលហ្ស៊ិក មុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុងម៉ាឌ្រីដ នៃប្រទេស អេស្ប៉ាញ នាចុងខែនេះ។

លោកបាននិយាយថា “នៅទីក្រុង ម៉ាឌ្រីដ យើងនឹងយល់ព្រមលើការពង្រឹងជំហររបស់យើង។ យប់នេះ យើងបានពិភាក្សាគ្នាអំពីតម្រូវការសម្រាប់វត្តមានឆ្ពោះទៅមុខដ៏រឹងមាំ និងត្រៀមខ្លួនជាស្រេចសម្រាប់ការប្រយុទ្ធ ព្រមទាំងការត្រៀមខ្លួនកាន់តែខ្ពស់ ជាមួយឧបករណ៍ និងការផ្គត់ផ្គង់បន្ថែមទៀត”។
នៅពេលសួរអំពីសំណើរបស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ដើម្បីចូលរួមសម្ព័ន្ធភាពនេះ លោក Stoltenberg បាននិយាយថា លោកកំពុងស្វែងរកផ្លូវរួបរួមគ្នា ឆ្ពោះទៅមុខដើម្បីដោះស្រាយការជំទាស់ពីសំណាក់ប្រទេសតួកគី ដែលខឹងសម្បាចំពោះអ្វីដែលខ្លួនចាត់ទុកថា ជាការគាំទ្ររបស់ស៊ុយអែតចំពោះសកម្មជនឃើដ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ តួកគី ដាក់លក្ខខណ្ឌ ១០ចំណុច បើ ស៊ុយអែត និងហ្វាំងឡង់ ចង់ចូល ណាតូ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


