ព័ត៌មានជាតិ
ប្រធាន FIFA បង្ហាញនូវភាពរីករាយក្នុងដាក់ឱ្យមាន៤៨ក្រុម ប្រកួត FIFA World Cup 2026 ជាលើកដំបូង
ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino កំពុងទន្ទឹងរង់ចាំព្រឹត្តិការណ៍បាល់ទាត់ដ៏រំភើបមួយនៅឆ្នាំ២០២៦ ជាមួយនឹងការអបអរសាទរដល់ទីក្រុងដែលបានជ្រើសរើសសម្រាប់ធ្វើម្ចាស់ផ្ទះ World Cup។
ទីក្រុងចំនួន១៦ នៃប្រទេសចំនួន៣ សហរដ្ឋអាម៉េរិក, ម៊ិកស៊ិកកូ និងកាណាដា ដែលត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះរួម FIFA World Cup ឆ្នាំ២០២៦។
លោក Infantino បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា៖ «ខ្ញុំគិតថាផ្នែកនៃពិភពលោកនេះមិនដឹងថានឹងមានអ្វីកើតឡើងនៅទីនេះនៅឆ្នាំ២០២៦។» «ប្រទេសទាំងបីនេះ នឹងប្រែផ្លាស់ ហើយពិភពលោកនឹងក្រឡេកមកមើលប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក ជាមួយនឹងរលកនៃភាពរីករាយដ៏សម្បើមអស្ចារ្យ ពីព្រោះនោះជាអ្វីដែលបាល់ទាត់។»
FIFA World Cup ឆ្នាំ២០២៦ នឹងបង្កើនចំនួនក្រុមដល់ទៅ ៤៨ក្រុម ដែលនេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោកផងដែរ ដ្បិតវាត្រូវបានអនុវត្ត ៣២ក្រុម តាំងពីឆ្នាំ១៩៩៨មក។
ប្រធាន FIFA ដដែលបាននិយាយថា៖ «ជាមួយនឹង ៤៨ប្រទេសមកលេងនៅ World Cup នេះ វានឹងអស្ចារ្យ ហើយបាល់ទាត់នៅពេលនោះ (នៅអាមេរិកខាងជើងនេះ) នឹងមានកម្រិតខុសគ្នាទាំងស្រុង។»
គួររំលឹកដែរថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ក្រុមប្រឹក្សា FIFA បានជ្រើសរើសជម្រើសទី៤ ហើយបានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីពង្រីកដល់ការប្រកួតដែលមាន ៤៨ក្រុមចូលរួម។ ការប្រកួតនឹងចាប់ផ្ដើមជាមួយវគ្គចែកពូល ដែលមាន ១៦ពូល និងក្នុង១ពូលមាន ៣ក្រុម។ ហើយក្រុមលេខ១ និងលេខ២ នឹងបន្តទៅការប្រកួតជម្រុះដោយចាប់ផ្តើមពីវគ្គ ៣២ក្រុមចុងក្រោយ។
ចំនួនប្រកួតដែលលេងសរុបនឹងកើនឡើងពី ៦៤ប្រកួត ដល់ ៨០ប្រកួត។ ក្រុមនីមួយៗនឹងប្រកួតក្នុងពូលតិចជាងមុនមួយប្រកួត។ ការប្រកួតក៏នឹងត្រូវប្រើរយៈពេល ៣២ថ្ងៃដូចគ្នាទៅនឹងការប្រកួត ៣២ក្រុមពីមុនផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


