ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ខ្ញុំគ្មានសិទ្ធិដើម្បីប្រគល់ដីឲ្យវៀតណាម សូម្បីមួយមីល្លីម៉ែត្រ ហើយខ្ញុំក៏មិនចង់បានដីវៀតណាម សូម្បីមួយមីល្លីម៉ែត្រ
នៅចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសច្បាស់ៗថា «ខ្ញុំគ្មានសិទ្ធិ ដើម្បីប្រគល់ដីឲ្យវៀតណាម សូម្បីមួយមីល្លីម៉ែត្រ ហើយខ្ញុំក៏មិនចង់បានដីវៀតណាម សូម្បីមួយមីល្លីម៉ែត្រ សូមឲ្យតែត្រូវទៅតាមក្បួនខ្នាត ដែលអាណានិគមនិយមបារាំង បានផ្ដល់បន្សល់ទុកទៅបានហើយ»។

ការប្រកាសរបស់សម្ដចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអញ្ជើញជាអធិបតី ខួបលើកទី ៤៥នៃទិវាការចងចាំដំណើរឆ្ពោះ ទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២។

ក្នុងពិធីដដែល សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា វៀតណាម ក៏មិនត្រូវការយកដីរបស់កម្ពុជា ហើយកម្ពុជា ក៏មិនត្រូវការយកដីរបស់វៀតណាមនោះដែរ ដោយសម្ដេចបញ្ជាក់ទៀតថា «មិនថាតែជាមួយវៀតណាមទេ ជាមួយព្រះរាជាណាចក្រថៃ ជាមួយនឹងឡាវ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


