កីឡា
ពានសម្តេចតេជោ ហ៊ុន សែន វគ្គជម្រុះថ្នាក់ជាតិ មានឈ្នះចាញ់ទាំង ៣គូក្នុងជំនួបជើងទី១
ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ វគ្គជម្រុះថ្នាក់ជាតិ ជើងទី១ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានបញ្ចប់ការប្រកួតហើយ ដោយមានឈ្នះចាញ់ទាំង ៣គូ។ ក្នុងនោះ កំពត ចាញ់ ព្រៃវែង ២-៣, អាយអេសអាយ ដង្កោសែនជ័យ ឈ្នះ ឧត្តរមានជ័យ ១-៣ និងឬទ្ធីសែន ចាញ់ កោះកុង ២-៣។
ការប្រកួតទី១ កំពត បានចាញ់ ព្រៃវែង ទាំងប្រផិតប្រផើយ ២ទល់៣ ខណៈដែលការប្រកួតនេះធ្វើឡើងនៅខេត្តកំពត។ ចាប់ផ្ដើនៅវេលាម៉ោង ៣:៣០នាទីរសៀល ម្ចាស់ផ្ទះកំពត បានបើកការនាំមុខមុននៅនាទី៥ ដោយកីឡាករ ថៃ ចំរុង បន្ទាប់មកទើបកីឡាករ វឿន វ៉ា បានតាមស្មើឱ្យព្រៃវែង នៅនាទី១៤។ ចូលដល់នាទី២២ កំពត បើកការនាំមុខជាថ្មីដោយកីឡាករ យើ អះម៉ាត់ ក្រោយមកទើប វឿន វ៉ា រកបាន ២គ្រាប់មកវិញនៅនាទី ២៤ និង៣៨។ ចូលដល់វគ្គទី២ ព្រៃវែង បានបន្ថែមគ្រាប់បាល់ទី៣ នៅនាទី៧៥ ដោយកីឡាករ អ៊ិន ឃិនដារ៉ូ បន្ទាប់មកគ្រាប់ទី៥ នៅនាទី ៩០បូក២ ដោយកីឡាករ ផាន សុផេន។ លទ្ធផល ២-៥ បានរក្សារហូតដល់ចប់ការប្រកួតជាផ្លូវការ។

ដោយឡែកគូទី២ ខេត្តឧត្តរមានជ័យ ជាមួយ អាយអេសអាយ ដង្កោសែនជ័យ វគ្គទី១ បានត្រឹមតែស្មើគ្នា ០-០ ប៉ុន្តែចូលដល់វគ្គទី២ អាយអេសអាយ ដង្កោសែនជ័យ បានបើកការនាំមុខភ្លាមៗនៅនាទី៤៧ ដោយកីឡាករ កូ ណៃអានសារី។ យ៉ាងណាមិញ ឧត្តរមានជ័យ បានរកគ្រាប់តាមស្មើនៅនាទី៧១ ដោយកីឡាករ ញឹម ពេជ្រតារា។ ប៉ុន្តែនៅនាទី៧៧ កីឡាករ អេល តហៀត ហើយក៏បានបន្ថែមគ្រាប់ជ័យជម្នះនៅនាទី៨៤ ដោយកីឡាករ សេង សារ៉ាវុទ្ធី។ លទ្ធផលបញ្ចប់ អាយអេសអាយ ដង្កោសែនជ័យ ឈ្នះ ឧត្តរមានជ័យ ១-៣។
គូចុងក្រោយ ឬទ្ធីសែន បានរងបរាជ័យក្រោមថ្វីជើង កោះកុងអេហ្វស៊ី ដោយលទ្ធផល ២-៣ នៅវគ្គទី១ កោះកុង បាននាំមុខ ២គ្រាប់ដោយកីឡាករ ពៅ ភារិទ្ធ នៅនាទី៧ និងកីឡាករ សាន បូរ៉ា នៅនាទី២២។ ចូលដល់វគ្គទី២ ឬទ្ធីសែន បានតាមពីក្រោយ ២គ្រាប់មកវិញ នៅនាទី៥៦ ដោយកីឡាករ ហុក អាំងឡី និងនៅនាទី៦១ ដោយកីឡាករ ជា សាវ៉ៃ។ ប៉ុន្តែនៅនាទី៧២ កោះកុង បានរកគ្រាប់ជ័យជម្នះដោយកីឡាករ សាន បូរ៉ា។ ចប់ការប្រកួតជាផ្លូវការ ឬទ្ធីសែន ចាញ់ កោះកុង ២-៣។
ក្រុមទាំង ៦នឹងត្រូវជួបគ្នាម្ដងទៀតនៅជើងទី២ ដែលប្ដូរទឹកដីវិញម្ដង នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ដើម្បីស្វែងរកក្រុមឡើងទៅវគ្គបន្ត៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


