កីឡា
ត្រៀមស៊ីហ្គេម សម្តេចតេជោ ហ៊ុន សែន គាំទ្រឲ្យបង្ហាត់ល្បុក្កតោដល់អត្តពលិកឥណ្ឌូនេស៊ី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគាំទ្រឲ្យមានការបង្ហាត់ក្បាច់គុនបុរាណខ្មែរ«ល្បុក្កតោ»ដល់អត្តពលិកឥណ្ឌូណេស៊ី នៅពេលសម្តេចតេជោបានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីអានតូ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី និងជាប្រធានសហព័ន្ធកីឡាបញ្ចសីលាអន្តរជាតិ កាលពី រសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២ នៅវិមានសន្តិភាព។

ឯកឧត្តម ប្រាបូវ៉ូ ក៏បានជួបពិភាក្សាជាមួយប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC) និងចុះអនុស្សរណៈយោគយល់គ្នា ក្នុងការបង្ហាត់កីឡាបញ្ចសីលាដល់កម្ពុជា ហើយកម្ពុជានឹងបង្ហាត់កីឡាល្បុក្កតោដល់ឥណ្ឌូណេស៊ីវិញ។ ក្នុងន័យនេះ ឯកឧត្តម ប្រាបូវ៉ូ សូមគោរពសុំការគាំទ្រពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌូនេស៊ី ដែលបង្ហាត់ក្បាច់គុនបញ្ចសីលាដល់អត្តពលិកកម្ពុជា។ សម្តេចតេជោក៏បានគាំទ្រចំពោះការបង្ហាត់ក្បាច់គុនល្បុក្កតោជូនដល់អត្តពលិកឥណ្ឌូនេស៊ី ផងដែរ។

នេះជាជំហានថ្មីមួយទៀតក្នុងការពង្រីក និងផ្សព្វផ្សាយក្បាច់គុនល្បុក្កតោទៅកាន់ប្រទេសផ្សេង ជាពិសេសក្នុងតំបន់អាស៊ាន ស្របពេលក្បាច់គុនបុរាណខ្មែរនេះនឹងមានវត្តមានដាក់ឲ្យប្រកួតជាផ្លូវការនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


