ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី សំណូមពរអ្នកប្រើ Tik Tok រក្សាប្រពៃណីខ្មែរ ដោយមិនត្រូវនិយាយពាក្យអាសអាភាសនោះឡើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំណូមពរអ្នកប្រើប្រាស់បណ្ដាញសង្គម Tik Tok មិនត្រូវយកបណ្ដាញសង្គមនេះធ្វើជាមធ្យោបាយ ដើម្បីនិយាយពាក្យចំអេះចំអាសឲ្យសោះ ដោយត្រូវរក្សាគោរពប្រពៃណីខ្មែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងពិធីសំណេះសំណាល និងផ្តល់នូវដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នាព្រឹកថ្ងៃទី ៦ ខែកក្កដានេះថា សម្ដេចសូមផ្ដាំផ្ញើអ្នកប្រើប្រាស់បណ្ដាញសង្គម Tik Tok ជាពិសេសនារីៗ ឲ្យរក្សាគោរពវប្បធម៌ប្រពៃណីរបស់ខ្មែរ ដោយមិនត្រូវនិយាយពាក្យអាសអាភាសនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្លះចេញមកគឺថា អារឿងចំអេះចំអាសហ្នឹងតែម្ដង ចឹងខ្ញុំសុំអង្វរករឲ្យរក្សាគោរពប្រពៃណីរបស់ខ្លួន»។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនមានផែន ការបិទបណ្ដាញសង្គម Tik Tok នោះទេ ក៏ប៉ុន្តែមិនត្រូវយកធ្វើជាមធ្យោបាយ ដើម្បីនិយាយពាក្យចំអេះចំអាសឲ្យសោះ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ