ព័ត៌មានអន្ដរជាតិ
សមាជិកគណបក្សប្រេស៊ីល ត្រូវបាញ់សម្លាប់ក្នុងថ្ងៃខួបកំណើត
មន្ត្រីក្នុងតំបន់ មកពីគណបក្សប្រឆាំងឆ្វេងនិយមប្រេស៊ីល (PT) ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសៅរ៍ទី០៩ខែកក្កដា ដោយឆ្មាំពន្ធនាគារសហព័ន្ធ ដែលស្រែកគាំទ្រប្រធានាធិបតីស្តាំនិយមលោក Jair Bolsonaro។

លោក Marcelo Arruda ដែលជាឆ្មាំក្រុង និងជាមន្ត្រីគណបក្ស PT កំពុងប្រារព្ធពិធីខួបកំណើតរបស់គាត់ក្នុងទីក្រុង Foz de Iguacu នៃរដ្ឋ Parana នៅពេលលោក Jorge Jose da Rocha Guaranho ចូលក្នុងព្រឹត្តិការណ៍នោះ ហើយបានបាញ់សម្លាប់គាត់តែម្តង។
លោក Arruda ក៏បាញ់តបវិញដោយសម្លាប់លោក Guaranho ផងដែរខណៈករណីនេះ ត្រូវបានគេជឿជាក់ថា ពាក់ព័ន្ធនឹងជម្លោះនយោបាយ។

ការស្លាប់របស់បុរសទាំងពីរ បានកើតឡើង មុនការបោះឆ្នោតខែតុលា ដែលមនុស្សជាច្រើនគិតទុកជាមុនថា នឹងក្លាយទៅជារឿងដ៏អាក្រក់បំផុតនៅក្នុងប្រទេសប្រេស៊ីល ដែលញាំញីដោយជម្លោះនយោបាយ។
អតីតប្រធានាធិបតីឆ្វេងនិយម លោក Luiz Inacio Lula da Silva គឺជាបេក្ខជនប្រធានាធិបតីរបស់គណបក្ស PT ហើយតាមការស្ទង់មតិនាពេលបច្ចុប្បន្ន គាត់កំពុងមានសំឡេងនាំមុខលោក Bolsonaro។

លោក Bolsonaro ដែលបានប្រឆាំងលោក Lula និងសម្ព័ន្ធមិត្តឆ្វេងនិយមរបស់គាត់ជាយូរមកហើយនោះ តែងតែបំផុតគំនិតមិនទទួលយកការចាញ់ឆ្នោតណាមួយ ដោយលើកឡើងពីការលួចបន្លំការបោះឆ្នោត និងបញ្ហាជាមួយនឹងប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិក។
ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យរបស់លោក Bolsonaro មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ លោក Abe ត្រូវគេបាញ់អំឡុងពេល ថ្លែងសុន្ទរកថា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


