ព័ត៌មានអន្ដរជាតិ
អាថ៍កំបាំងអាយុវែងពីលោកតា ប្រេស៊ីល វ័យ ១១៤ ឆ្នាំ ទម្លាយប្រាប់មហាជនឲ្យដឹង
លោកតា Bernando LaPallo កើតនៅថ្ងៃទី ១៧ ខែសីហាឆ្នាំ ១៩០១ នៅ Vitoria ប្រទេសប្រេស៊ីល បន្ទាប់មកបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក។ គ្រួសាររបស់គាត់ទាំងអស់មានហ្សែនអាយុវែង ខណៈដែលឪពុករបានរស់នៅដល់អាយុ ៩៩ ឆ្នាំ ហើយម្តាយរស់នៅដល់ ១០៥ ឆ្នាំ ចំណែកឯរូបគាត់ផ្ទាល់ គឺជាមនុស្សដែលមានអាយុចំណាស់បំផុតក្នុងគ្រួសារ បច្ចុប្បន្នមានវ័យ១១៤ ឆ្នាំ។
លោកតា Bernardo បានបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ជាច្រើនដង ដើម្បីចែករំលែកអាថ៌កំបាំងដើម្បីរស់នៅបានយូរ ថា បន្ថែមពីលើហ្សែនដ៏ល្អដែលទទួលមរតកពីគ្រួសារ។ គាត់ដឹកនាំជីវិតសាមញ្ញ អានសៀវភៅ ធ្វើល្បែងផ្គុំពាក្យឆ្លង និងតែងតែបន្ថែមខ្ទឹមសទៅក្នុងអាហារប្រចាំថ្ងៃរបស់គាត់។ វាបានក្លាយជាគ្រឿងទេសដែលមិនអាចខ្វះបានទៅហើយក្នុងជីវិតរបស់គាត់។

ទន្ទឹមនឹងនោះដែរ មហាជនជាច្រើនក្រោយពេលបានអាននិងទស្សនានូវឃ្លិបវីដេអូរបស់លោកតាវ័យ១១៤ ឆ្នាំរួច គ្រប់គ្នាហាក់មានការភ្ញាក់ផ្អើលជាខ្លាំងនូវអាថ៍កំបាំងដែលធ្វើឲ្យគាត់មានអាយុវែង។ ជាពិសេសគ្រឿងទេសនេះ ជារបស់ងាយស្រួលស្វែងរក និងងាយរកបាននៅលើទីផ្សារដែលគ្រប់គ្នាតែងមើលរំលង ហើយចំណែកមនុស្សមួយចំនួនធំ គឺមិនចូលចិត្តក្លិនរបស់វាទាល់តែសោះ។
យ៉ាងណាមិញ សម្រាប់ខ្ទឹមស ក្រៅពីរសជាតិនិងក្លិនរបស់វា វាក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពដូចជា ជួយបន្ថយជាតិស្ករក្នុងឈាម ពង្រឹងប្រព័ន្ធភាពស៊ាំ ប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ និងជំងឺគ្រុនផ្តាសាយ ជួយកាត់បន្ថយសម្ពាធឈាម និងធ្វើឲ្តកូឡេស្តេរ៉ុលប្រសើរឡើង។ ជាពិសេសវាអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង រួមទាំងជួយសម្លាប់កោសិកាមហារីក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រ្តី ជប៉ុន អាយុ ១១០ឆ្នាំ ប្រាប់អាថ៌កំបាំងរស់បានយូរ មិនមែនការធ្វើលំហាត់ប្រាណមួយមុខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


