ជីវិតកម្សាន្ដ
វ័យ៦១ឆ្នាំមិនបញ្ហា តារាម៉ូដែលប្រេស៊ីល ប្រាប់អាថ៌កំបាំងរក្សាភាពក្មេងជារៀងរហូត
តារាម៉ូដែលប្រេស៊ីល Nil Marino បានចាប់ផ្តើមអាជីពជាតារាម៉ូដែលរបស់គាត់នៅអាយុ ២៥ ឆ្នាំ។ មកដល់ពេលនេះ ក្នុងវ័យ៦១ឆ្នាំ គាត់នៅតែមានរូបរាងដ៏ល្អឥតខ្ចោះ ដែលធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ កាលពីឆ្នាំមុន លោកក៏បានបង្កភាពចលាចលនៅលើបណ្ដាញសង្គមផងដែរ នៅពេលដែលគាត់បានចែករំលែកវីដេអូដែលទទួលបានការអនុញ្ញាតចតរថយន្តសម្រាប់មនុស្សចាស់ ដោយទាក់ទាញអ្នកចូលមើលជាង ៨លានដង។ មហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលនៅពេលដឹងអាយុពិតរបស់គាត់ ដោយនិយាយថា តារាម៉ូដែលប្រុសមើលទៅមានអាយុមិនដល់៤០ឆ្នាំទេ។
ទាក់ទងនឹងបញ្ហានេះ Nil Marino ក៏មិនលាក់បាំងអ្វីដែរ ផ្ទុយទៅវិញ លោកបានចែករំលែកនូវគន្លឹះ ៥យ៉ាង ដើម្បីជួយរក្សាសម្រស់ឲ្យក្មេងជាងវ័យ និងការពារភាពចាស់ ដែលបុរសៗអាចអនុវត្តបាន។

ធ្វើការនិងសម្រាកទាន់ពេលវេលា
តារាម៉ូដែលវ័យ៦១ឆ្នាំតែងរក្សាទម្លាប់រស់នៅយ៉ាងតឹងរ៉ឹង។ គាត់ក្រោកពីម៉ោង ៦ ព្រឹក ហើយចូលគេងពីម៉ោង ៩ យប់ឬ១០ យប់។ ទម្លាប់នេះជួយឲ្យរាងកាយរក្សាលំនឹងកម្រិតអរម៉ូន រួមទាំងអ័រម៉ូនតេស្តូស្តេរ៉ូន និងអ័រម៉ូនលូតលាស់ ជំនួយសាច់ដុំ និងការពារភាពចាស់នៃស្បែក។
ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
ចាប់តាំងពីឆ្នាំ ១៩៨៣ មក Nil បានចាប់ផ្តើមហាត់កាយសម្ព័ន្ធ ហើយនៅតែរក្សាទម្លាប់នេះរហូតមកដល់សព្វថ្ងៃនេះ។ លើសពីនេះទៀត គាត់ក៏ដើរ ជិះកង់ និងអង្គុយ ៥ ថ្ងៃក្នុងមួយសប្តាហ៍។ លំហាត់ប្រាណទាំងនេះមិនត្រឹមតែជួយបង្កើនម៉ាសសាច់ដុំប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យសុខភាពឆ្អឹង និងសន្លាក់ប្រសើរឡើង កាត់បន្ថយដំណើរការនៃភាពចាស់។
អាហារពេលព្រឹកបែបវិទ្យាសាស្ត្រ
លោកចាប់ផ្តើមជារៀងរាល់ថ្ងៃជាមួយនឹងទឹកមួយកែវដែលមានរមៀត វីតាមីន C និង glutamine ដើម្បីបង្កើនភាពស៊ាំ និងសុខភាពពោះវៀន។ អាហារពេលព្រឹករបស់គាត់រួមមាន ស៊ុត នំបុ័ង គ្រាប់ល្ង គ្រាប់ល្ពៅ សាឡាត់ផ្លែបឺរ និងប្រេងអូលីវ ដែលសុទ្ធតែសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយការពារភាពចាស់នៃស្បែក។
ប្រើផ្លែឈើ និងទឹកឃ្មុំជំនួសឲ្យជាតិស្ករចម្រាញ់
Nil ចូលបង្អែមណាស់ ប៉ុន្តែជំនួសឲ្យការប្រើស្ករចម្រាញ់ គាត់ជ្រើសយកផ្លែឈើ និងទឹកឃ្មុំ។ ទឹកឃ្មុំមានសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលជួយគាំទ្រដល់ប្រព័ន្ធរំលាយអាហារ បន្សុទ្ធរាងកាយ និងពង្រឹងប្រព័ន្ធការពាររាងកាយ ដោយហេតុនេះបន្ថយដំណើរការនៃភាពចាស់។
ការថែរក្សាស្បែក
មិនត្រឹមប៉ុណ្ណឹងទេ គាត់តែងយកចិត្តទុកដាក់ជាពិសេសដើម្បីការពារស្បែកពីខាងក្រៅ។ គាត់ធ្វើតាមទម្លាប់ថែរក្សាស្បែកពេលព្រឹកជាមួយហ្វូមលាងមុខ ផ្តល់សំណើមដែលមានសារធាតុ aloe vera និងអាស៊ីត hyaluronic អមដោយឡេការពារកម្តៅថ្ងៃ។ នេះជួយការពារស្បែកពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃកាំរស្មី UV និងការពារភាពចាស់នៃស្បែកយ៉ាងមានប្រសិទ្ធភាព។
ជាមួយនឹងអាថ៌កំបាំងទាំង ៥ នេះ Nil Marino មិនត្រឹមតែរក្សារូបរាងក្មេងប៉ុណ្ណោះទេ ថែមទាំងរក្សាបាននូវសុខភាពល្អទៀតផង។ លោកបានជំរុញឲ្យមនុស្សបង្កើតទម្លាប់ដែលមានសុខភាពល្អមុនអាយុ ដើម្បីមានសុខភាពល្អ និងអាយុវែង រាងកាយជាទ្រព្យដ៏មានតម្លៃបំផុត ចូរវិនិយោគវាឲ្យបានឆាប់ ដើម្បីឲ្យពេលចាស់ទៅ អ្នកនឹងនៅមានសុខភាពល្អ និងពោរពេញដោយថាមពល៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Selena អរគុណដែលបានងារជាមហាសេដ្ឋី តែខកចិត្តយករឿងលុយកាក់មកវែកញែក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


