ព័ត៌មានអន្ដរជាតិ
បុរស ប្រេស៊ីល ម្នាក់ត្រូវគ្រាប់កាំភ្លើងបៀមក្នុងខួរក្បាល ៤ ថ្ងៃតែមិនស្លាប់
បុរសជនជាតិប្រេស៊ីលម្នាក់ ចេះតែមានអារម្មណ៍មិនស្រួលក្នុងខ្លួន ខណៈដែលដៃរបស់លោកចេះតែខ្សោយទៅៗលែងមានចលនា ក្រោយមកនៅពេលដែលក្រុមគ្រូពេទ្យពិនិត្យមើល ទើបប្រទះឃើញគ្រាប់កាំភ្លើងមួយគ្រាប់បង្កប់ក្នុងខួរក្បាលមិនដឹងតាំងពីពេលណាមក។
នៅថ្ងៃទី ២២ ខែមករា គេហទំព័រ Audi City Central រាយការណ៍អំពីរឿងរ៉ាវរបស់លោក Matheus Fazio ជនជាតិប្រេស៊ីលវ័យ ២១ ឆ្នាំ ដែលធ្លាប់ប្រារព្ធពិធីជប់លៀងឆ្លងឆ្នាំសកលកាលពីចុងឆ្នាំ២០២៣ ។ នៅពេលកំពុងសប្បាយភ្លេចខ្លួន បុរសវ័យក្មេងរូបនេះបានឮសំលេងអ្វីម៉្យាងខ្លាំង និងមានអារម្មណ៍ឈឺចាប់នៅខាងក្នុងក្បាលខាងក្រោយ។

មួយសន្ទុះក្រោយមក ឈាមបានហូរចេញពីក្បាលរបស់គាត់ ហើយភ្លាមៗក្រុមគ្រូពេទ្យដែលនៅក្នុងពិធីជប់លៀងបានទៅផ្តល់ជំនួយតាមដែលអាចធ្វើទៅបាន។ ដំបូងឡើយ គាត់គិតថាគាត់ប្រហែលជាត្រូវអ្នកណាម្នាក់គប់របស់មួយទៅម្ខាងទៀតតែប៉ុណ្ណោះ។ បន្ទាប់ពីព្យាបាលរបួស លោក Fazio បានប្រារព្ធពិធីជប់លៀងបន្ត មុនពេលត្រឡប់ទៅជីវិតធម្មតាដោយគ្មានបញ្ហាណាមួយកើតឡើងឡើយ។
ទោះយ៉ាងណាក៏ដោយ គាត់បានបើកឡានចម្ងាយ ៣០០ គីឡូម៉ែត្រទៅផ្ទះ និងទៅធ្វើការ រួមទាំងការបើកបរទៅកាន់ទីក្រុង Rio de Janeiro ដើម្បីទៅលេងមិត្តភក្តិផងដែរ។ ប៉ុន្តែគាត់ចាប់ផ្ដើមមានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតី នៅថ្ងៃទី ០៤ ខែមករាឆ្នាំ២០២៤។
បុរសប្រេស៊ីលរូបនេះចាប់ផ្ដើមមានអារម្មណ៍ថាដៃរបស់គាត់ចុះខ្សោយ។ ទោះបីជាគាត់អាចផ្លាស់ទីទៅតាមកម្លាំងក៏ដោយ។ ប៉ុន្តែគាត់មានអារម្មណ៍ចម្លែកថា ខ្លួនមិនអាចលើករបស់របរបានដូចពីមុន ទើបសម្រេចចិត្តទៅជួបគ្រូពេទ្យភ្លាមៗ។ គាត់បានប្រាប់គ្រូពេទ្យថា គាត់ត្រូវបានដុំថ្មវាយចំក្បាលផ្នែកខាងក្រោយ ហើយគ្រូពេទ្យបានធ្វើការ CT scan និងបានរកឃើញថា អ្វីដែលបានបុកក្បាលរបស់គាត់មិនមែនជាថ្មទេ ប៉ុន្តែជាគ្រាប់កាំភ្លើងទៅវិញ។
ក្នុងពេលជាមួយគ្នានោះ ម្តាយរបស់អ្នករបួសបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលយ៉ាងថា គ្រូពេទ្យនិងគិលានុបដ្ឋាយិកាស្ទើរតែមិនជឿថាគ្រាប់កាំភ្លើងនៅក្នុងក្បាលរបស់គាត់អស់រយៈពេល ៤ ថ្ងៃ ហើយស្ទើរតែមិនមានអារម្មណ៍ឈឺចាប់អ្វីទាំងអស់ វាដូចជាគាត់បានកើតសាជាថ្មី។
យ៉ាងណាមិញ ក្រុមគ្រូពេទ្យបានធ្វើការវះកាត់យកគ្រាប់កាំភ្លើង ៩ មីលីម៉ែត្រចេញដោយជោគជ័យ ហើយឥឡូវនេះ លោក Fazio កំពុងជាសះស្បើយជាបណ្ដើរៗ។ ជាសំណាងល្អ គ្រាប់នោះបានជាប់ក្នុងផ្នែកមិនសំខាន់នៃខួរក្បាល។ ប៉ុន្តែប្រសិនបើគ្រាប់កាំភ្លើងត្រូវបានបញ្ចេញនៅក្នុងខួរក្បាល វានឹងប៉ះពាល់ដល់រាងកាយរបស់គាត់នាពេលអនាគតជាក់ជាមិនខានឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


