កីឡា
គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងចុចឈ្មោះកីឡាករទ័ពដែលគ្រោះថ្នាក់ក្នុងជំនួបល្ងាចនេះ
គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានមើលឃើញកីឡាកររបស់ Tiffy Army FC ជាច្រើននាក់ដែលគ្រោះថ្នាក់មុនពេលកូនក្រុមរបស់លោកបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ភ្ញៀវពីរាជធានីភ្នំពេញ ក្នុងសប្តាហ៍ទី១១ ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ វេលាម៉ោង៦:៣០នាទីល្ងាច ថ្ងៃសៅរ៍ ទី១៦ ខែកក្កដានេះ។

លោក Conor Nester គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង និងក្រុមការងារបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះទម្រង់លេងរបស់ Tiffy Army ហើយក្រុមរបស់លោកបានទៅមើលផ្ទាល់នៅកីឡដ្ឋាន RSN នៅពេលប្រកួតជាមួយភ្នំពេញក្រោនកាលពីសប្តាហ៍មុន។
លោក Conor Nester បានឲ្យដឹងថា ៖«បើយើងមើលរបៀបលេងវគ្គទី២ទល់នឹងភ្នំពេញក្រោន យើងឃើញថា ការលេងរបស់ទ័ពគ្រោះថ្នាក់ ហើយពួកគេនឹងមានលទ្ធផលល្អរាល់ពេលប្រកួតជាមួយក្រុមផ្សេងទៀតនៅលីគ។ ដូច្នេះយើងខ្ញុំដឹងថា យើងត្រូវតែប្រុងប្រយ័ត្នកម្រិតខ្ពស់មែនមែន»។
«ពួកគេមើលទៅដូចជាបោះបាល់ពីក្រោយខ្នងខ្សែការពារដើម្បីផ្តល់ទៅកីឡាករ Takumu។ ចំណុចនេះគ្រោះថ្នាក់ណាស់។ មិនមែនតែកីឡាករជប៉ុនម្នាក់នេះទេដែលគ្រោះថ្នាក់ ប៉ុន្តែកីឡាករជាច្រើនទៀតក៏អាចរកគ្រាប់បាល់បានដែរនៅក្នុងតំបន់ផ្សេងៗគ្នាដូចជា ឡុង ម៉េងហាវ និង Reiya Kinoshita។ ឥឡូវនេះ ណារ៉ុង កក្កដា មិនបានលេងច្រើនទេ។ សម្រាប់ខ្ញុំ កីឡាករម្នាក់នេះជាកីឡាករពូលម្នាក់សម្រាប់ការប្រកួតនេះ។ បើនិយាយពីតំបន់ការពារវិញ ពួកគេក៏កាន់តែរឹងមាំ»។
គិតត្រឹមសប្តាហ៍ទី១០ ព្រះខ័នរាជស្វាយរៀង មាន២៨ពិន្ទុ កំពុងឈរលើកំពូលតារាងលីគ ក្រោយឈ្នះ៩ និងស្មើ១ ខណៈ Tiffy Army FC មាន៩ពិន្ទុ កំពុងឈរលេខ៧ បន្ទាប់ពីឈ្នះ២ ស្មើ៣ និងចាញ់៥៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


