ព័ត៌មានអន្ដរជាតិ
យន្តហោះអ៊ុយក្រែន ផ្ទុកពេញដោយគ្រាប់មីននិងសព្វាវុធទម្ងន់ជាង ១១តោន ធ្លាក់នៅ ក្រិក
អាជ្ញាធរស៊ែប៊ី បានបញ្ជាក់ថា យន្តហោះអ៊ុយក្រែនដឹកគ្រាប់មីន និងសព្វាវុធ ១១.៥តោន បានធ្លាក់នៅតំបន់ Kavala ភាគខាងជើងប្រទេសក្រិក ខណៈកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសបង់ក្លាដែស កាលពីថ្ងៃអាទិត្យទី១៧ខែកក្កដា ដោយបណ្តាលឲ្យមនុស្ស៨នាក់ស្លាប់។

យន្តហោះធុន Antonov An-12 ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន Meridian បានរាយការណ៍ពីបញ្ហាម៉ាស៊ីន និងស្នើសុំចុះចតជាបន្ទាន់ មិនយូរប៉ុន្មាន មុនពេលសាក្សីនិយាយថា វាបានផ្ទុះក្នុងចម្ការពោតមួយនៅខាងក្រៅទីក្រុង នាពេលពាក់កណ្តាលអធ្រាត្រ។
យន្តហោះ បានហោះចេញពីអាកាសយានដ្ឋាន Nis ក្នុងប្រទេសស៊ែប៊ី នៅម៉ោងប្រហែល ៨:៤០នាទីយប់។ ប្រព័ន្ធផ្សព្វផ្សាយក្រិកបានបញ្ជាក់ថា អាជ្ញាធរអាកាសចរណ៍ បានបាត់បង់សញ្ញារបស់យន្តហោះភ្លាមៗ បន្ទាប់ពីអ្នកបើកបរបានស្នើសុំចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន Kavala ដោយលើកឡើងពីបញ្ហាម៉ាស៊ីន។

អគ្គនាយកក្រុមហ៊ុន Meridian លោក Denys Bogdanovych បានច្រានចោលការលើកឡើងដែលថា សព្វាវុធទាំងនេះគឺមានគោលដៅដឹកទៅឲ្យភាគីណាមួយនៃជម្លោះក្នុងប្រទេសអ៊ុយក្រែន។ លោកបានប្រាប់ Reuters ថា “នេះមិនទាក់ទងនឹងអ៊ុយក្រែន ឬរុស្ស៊ីឡើយ”។
យោងតាមរដ្ឋមន្ត្រីការពារជាតិស៊ែប៊ីលោក Nebojsa Stefanovic បានឲ្យដឹងថា ទំនិញនោះគឺជារបស់ពាណិជ្ជករអាវុធស៊ែប៊ី។

អ្នកដែលរស់នៅក្នុងរង្វង់ ២ គីឡូម៉ែត្រនៃកន្លែងធ្លាក់ ត្រូវបានគេប្រាប់ឲ្យស្នាក់នៅខាងក្នុងផ្ទះ ដោយសារតែហានិភ័យពីទំនិញដែលអាចពុលបាន។
ថ្វីបើក្រុមស្វែងរក និងរថយន្តសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងនោះក៏ដោយ ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតឲ្យចូលទៅជិតបំណែកយន្តហោះភ្លាមៗនោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Zelensky បណ្តេញមន្ត្រីជាន់ខ្ពស់ ២រូប ពាក់ព័ន្ធអំពើក្បត់ជាតិ និងសហការជាមួយ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


