កីឡា
កម្ពុជាឈរលេខ១ ក្នុងចំណោមប្រទេសប្រកួតកីឡាប៉េតង់នៅ World Games
ព្រឹត្តិការណ៍ប្រកួតកីឡាពិភពលោក (World Games) លើកទី១១ ឆ្នាំ២០២២ បានបញ្ចប់ហើយ បន្ទាប់ពីប្រកួតពីថ្ងៃទី៧ ដល់ទី១៧ ខែកក្កដា នៅសហរដ្ឋអាមេរិក។ ដោយឡែក កម្ពុជាបានបញ្ជូនកីឡាមួយប្រភេទប៉ុណ្ណោះគឺប៉េតង់ដែលមានកីឡាការិនី២រូបប្រកួតលើ២វិញ្ញាសា។

កីឡាប៊ូល និងប៉េតង់ ត្រូវបានដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍ World Games ឆ្នាំ២០២២នេះមានតែ៤វិញ្ញាសាប៉ុណ្ណោះ។ ជាលទ្ធផល ប៉េតង់កម្ពុជាមានកីឡាការិនីពីររូបលេង២វិញ្ញាសាឈ្នះមេដាយមាសទាំងពីរវិញ្ញាសាគឺ អ៊ុក ស្រីមុំ ឈ្នះមេដាយមាសវិញ្ញាសា វាយយកពិន្ទុ និងចាប់ដៃគូជាមួយ អ៊ុន ស្រីយ៉ា ឈ្នះមេដាយមាសវិញ្ញាសាគូនារី២ទល់២។ មេដាយមាស២គ្រឿងទៀតបានទៅលើកីឡាការិនីក្រូអាត Nives Jelovica និងកីឡាការិនីបារាំង Ophelie Armanet។
ប្រទេសជុំវិញពិភពលោកដែលបានចូលរួមប្រកួតលើប្រភេទកីឡាប៊ូល និងប៉េតង់មានចំនួន១៥ប្រទេស ហើយមានតែប្រទេស៧ប៉ុណ្ណោះដែលឈ្នះបានមេដាយ។ ប៉េតង់កម្ពុជាឈរលេខ១តាមរយៈឈ្នះមេដាយមាស២គ្រឿង។ បារាំង និងក្រូអាតឈរលេខ២ស្មើគ្នាដោយពួកគេឈ្នះមេដាយមាស១ និងប្រាក់១ដូចគ្នា។ អ៉ីតាលីឈរលេខ៤ ដោយឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ១ ហើយលេខ៥អាមេរិកឈ្នះមេដាយប្រាក់១ លេខ៦ថៃឈ្នះមេដាយសំរឹទ្ធ២ និងស៊ែប៊ីលេខ៧ដោយឈ្នះមេដាយសំរឹទ្ធ១។

បើនិយាយពីតារាងចំណាត់ថ្នាក់មេដាយសរុបគ្រប់ប្រភេទកីឡាវិញ កម្ពុជាស្ថិតនៅលេខរៀងទី៣១ ស្មើជាមួយនឹងវៀតណាមដែលឈ្នះមេដាយមាស២គ្រឿងដូចគ្នា ហើយប្រទេសអាល្លឺម៉ង់ឈរចំណាត់ថ្នាក់១ជាមួយនឹងការឈ្នះមេដាយមាស២៤ ប្រាក់៧ និងសំរឹទ្ធ១៦។
តារាងមេដាយ
- កម្ពុជា ឈ្នះមេដាយមាស២
- ក្រូអាត ឈ្នះមេដាយមាស១ និងប្រាក់១
- បារាំង ឈ្នះមេដាយមាស១ និងប្រាក់១
- អ៊ីតាលី ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ១
- អាមេរិក ឈ្នះមេដាយប្រាក់១
- ថៃ ឈ្នះមេដាយសំរឹទ្ធ២
- ស៊ែប៊ី ឈ្នះមេដាយសំរឹទ្ធ១
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


