ព័ត៌មានអន្ដរជាតិ
លោក Boris Johnson ចុះបង្រៀនបាញ់មីស៊ីល និងគប់គ្រាប់បែកដល់ទ័ព អ៊ុយក្រែន
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានចុះទៅផ្ទាល់ដល់ទីតាំងហ្វឹកហាត់ទាហានអ៊ុយក្រែននៅភាគខាងជើងប្រទេសអង់គ្លេស ។

ទន្ទឹមនោះ នៅក្នុងឯកសណ្ឋានអាវក្រៅជាទាហាន, លោក Johnson ក៏ត្រូវបានគេឃើញចូលរួមជាមួយទាហានអ៊ុយក្រែនដែលកំពុងរៀនពីរបៀបប្រើមីស៊ីលប្រឆាំងរថក្រោះ ក៏ដូចជារៀនគប់គ្រាប់បែកដៃជាដើម ។
កន្លងមករដ្ឋាភិបាលអង់គ្លេសតែងតែនាំទាហានអ៊ុយក្រែនមកហ្វឹកហ្វឺនក្នុងប្រទេស ព្រមទាំងផ្តល់អាវុធក៏ដូចជាប្រព័ន្ធរ៉ុកកែតបាញ់ច្រើនគ្រាប់ផងដែរ ។

បន្ថែមពីនេះលោក Johnson ក៏បាននិយាយដែរថា ចក្រភពអង់គ្លេសគ្រោងនឹងបណ្តុះបណ្តាលទាហានអ៊ុយក្រែនប្រហែល ១០,០០០ នាក់ទៀតក្នុងរយៈពេល ៤ ខែបន្ទាប់ ។
ស្របពេលជាមួយគ្នានេះការបង្ហាញខ្លួនរបស់លោក Johnson ក៏ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃការបន្តការគាំទ្ររបស់អង់គ្លេសសម្រាប់អ៊ុយក្រែន ទោះលោកបានចុះចេញពីតំណែងកាលពីដើមខែនេះក៏ដោយ ខណៈមេដឹកនាំថ្មីនៃគណបក្សអភិរក្សនឹងជ្រើសរើសបេក្ខភាពនៅក្នុងខែកញ្ញា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក Henry Kissinger ៖ អ៊ុយក្រែន មិនត្រូវប្រគល់ទឹកដីណាមួយឲ្យ រុស្ស៊ី ឡើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១៧ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១០ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស