Connect with us

ព័ត៌មានអន្ដរជាតិ

លោក Henry Kissinger ៖ អ៊ុយក្រែន មិនត្រូវប្រគល់ទឹកដីណាមួយឲ្យ រុស្ស៊ី ឡើយ

បានផុស

នៅ

អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Henry Kissinger បានណែនាំអ៊ុយក្រែន និងលោកខាងលិចកុំឲ្យប្រគល់ទឹកដីណាមួយដែលអ៊ុយក្រែនកាន់កាប់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមទៅឲ្យរុស្ស៊ីឲ្យសោះ ហើយត្រូវតែស្វែងរកការចរចាសន្តិភាពនាពេលអនាគតដើម្បីបញ្ចប់ជម្លោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kissinger បានប្រាប់ទូរទស្សន៍អាល្លឺម៉ង់ ZDF ថា ការបោះបង់ទឹកដីណាមួយពីសំណាក់ប្រទេសអ៊ុយក្រែនមិនគួរកើតមាននៅលើតុចរចានោះទេ ហើយបានជំរុញឲ្យលោកខាងលិចត្រូវតែច្បាស់លាស់ក្នុងការពិភាក្សា និងអ្វីដែលមិនគួរកើតឡើងសម្រាប់ការពិភាក្សានោះ ។

កាលពីខែឧសភា លោក Kissinger ធ្លាប់បានលើកឡើងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ថា ទាំងមន្ត្រីអ៊ុយក្រែន និងលោកប្រធានាធិបតី Zelensky គួរតែលះបង់ទឹកដីអ៊ុយក្រែនខ្លះដើម្បីបង្កើតសន្តិភាពជាមួយរុស្ស៊ី ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក ពូទីន ចាត់ទុកជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជាង ៥ ខែហើយ បន្ទាប់ពីផ្ទុះការវាយលុករបស់ទីក្រុងមូស្គូលើទីក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ អ៊ុយក្រែន ប្រាប់រយៈពេលនាំចេញគ្រាប់ធញ្ញជាតិទាំងអស់ ពេលកំពុងផែបើក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម