ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ ចង់បង្កើតកងទ័ព ណាតូ ខ្លាំងបំផុត នៅអឺរ៉ុប
រដ្ឋមន្ត្រីការពារជាតិប៉ូឡូញបាននិយាយថា ប្រទេសប៉ូឡូញចង់បង្កើតកងកម្លាំងជើងគោកដ៏មានឥទ្ធិពលបំផុត ក្នុងចំណោមសមាជិកអឺរ៉ុបនៃអង្គការណាតូ។

លោក Mariusz Blaszczak បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍មួយ ជាមួយទស្សនាវដ្ដី Sieci កាលពីថ្ងៃអាទិត្យទី២៤ខែកក្កដា។
មន្ត្រីរូបនេះនិយាយថា លោកចាត់ទុករុស្ស៊ី ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួនគឺ បេឡារុស ជាសត្រូវដ៏មានសក្តានុពល ដែលគួរតែត្រូវបានរារាំងដោយយោធាមានឥទ្ធិពល។

លោក Blaszczak បន្តថា “យើងស្ថិតនៅជួរមុខ យើងមានព្រំប្រទល់ជាប់រុស្ស៊ី នៅភាគខាងជើង ហើយនៅក្នុងន័យយោធា ជាប់ប្រទេសបេឡារុស”។
លោកអះអាងថា កងទ័ពប៉ូឡូញត្រូវតែមានច្រើន និងខ្លាំង ដូច្នេះអត្ថិភាពរបស់ខ្លួន នឹងបំភ័យអ្នកឈ្លានពាន។ អ្នកគ្រប់គ្រងវិមានក្រឹមឡាំងមិនហ៊ានវាយប្រហារខ្លាំងទេ។ នៅពេលដែលពួកគេមើលឃើញភាពទន់ខ្សោយ ពួកគេនឹងវាយប្រហារ។ ទាំងផ្នែកកាំភ្លើងធំ និងរថក្រោះ ទីបំផុតនឹងគ្មានប្រទេសណានៅអឺរ៉ុប ខ្លាំងជាងប៉ូឡូញឡើយ។

ដើម្បីការពារខ្លួនពីការវាយប្រហារប្រកបដោយភាពជាក់លាក់ខ្ពស់ ប៉ូឡូញបានបញ្ជាទិញប្រព័ន្ធប្រឆាំងយន្តហោះ Patriot ផលិតដោយសហរដ្ឋអាមេរិក ដែលត្រូវបានគេរំពឹងថានឹងផ្តល់ជូននៅឆ្នាំនេះ។ រដ្ឋាភិបាលទីក្រុងវ៉ាសូវី ក៏នឹងទិញប្រព័ន្ធប្រឆាំងយន្តហោះ ដូចគ្នាបេះបិទ ទៅនឹង Sky Saber របស់អង់គ្លេសផងដែរ។
បច្ចុប្បន្ន ប៉ូឡូញកំពុងព្យាយាមបំពេញឃ្លាំងអាវុធរបស់ខ្លួនឡើងវិញ បន្ទាប់ពីបានបញ្ជូនរថក្រោះសម័យសូវៀតធុន T-72 ជាង ២០០ គ្រឿងទៅឲ្យអ៊ុយក្រែនសម្រាប់ប្រើប្រាស់ក្នុងជម្លោះជាមួយរុស្ស៊ី។

កាលពីសប្តាហ៍មុន លោក Blaszczak បានប្រកាសពីការទិញរថក្រោះប្រយុទ្ធប្រើរួចធុន M1 Abrams ចំនួន ១១៦ គ្រឿងពីសហរដ្ឋអាមេរិក។
ផែនការយោធាដ៏មានមហិច្ឆតារបស់ប៉ូឡូញ នឹងធ្វើឲ្យពួកគេប្រកួតប្រជែងជាមួយប្រទេសអាល្លឺម៉ង់ ដូចដែលកាលពីដើមឆ្នាំនេះ អធិការបតី Olaf Scholz បានសន្យាថា នឹងធ្វើឲ្យកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ ក្លាយជាកងទ័ពធំបំផុត ក្នុងចំណោមរដ្ឋរបស់អង្គការណាតូអឺរ៉ុប៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២០ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី