ជីវិតកម្សាន្ដ
អ្នកគាំទ្ររិះគន់ផេកបរទេសមួយ ក្រោយសរសេរចំណងជើងធំៗថា “ប្រជាជន កម្ពុជា លែងចាប់អារម្មណ៍ភាពយន្តខ្មែរ “
កាលពីពេលថ្មីៗនេះ មានផេកបរទេសមួយឈ្មោះថា The Fact បានសរសេរចំណងជើងធំៗថា ប្រជាជនកម្ពុជាលែងចាប់អារម្មណ៍ភាពយន្តខ្មែរ និងយករូប Poster រឿង “បុព្វេសន្និវាស” ដោយភ្ចាប់ជាមួយនឹងរាល់ការខមិនរបស់អ្នកគាំទ្រខ្មែរមកជាមួយ។

នៅក្នុងសំណេរនោះដែរ ផេក The Fact បានសរសេរជាភាសាអង់គ្លេសដែលមានន័យជាភាសាខ្មែរថា អ្នកណាខ្លះចូលចិត្តរឿងថៃច្រើន? លែងចាប់អារម្មណ៍រឿងខ្មែរទៀតហើយ? ភាពយន្តថៃដែលគេទន្ទឹងរង់ចាំខ្លាំងបំផុត នឹងចាក់បញ្ចាំងក្នុងប្រទេសកម្ពុជា។ នេះគឺជាអ្នកគាំទ្រដ៏ធំបំផុតរបស់តួឯកស្រីការ៉ាកេត និងឃុនភី។ ពួកគេចង់មើលរឿងភាគថៃដ៏ល្អឥតខ្ចោះនេះ ជាមួយនឹងឥទ្ធិពលវប្បធម៌ថៃមកលើខ្មែរ។

ទន្ទឹមនោះក៏មានផ្ទុះការរិះគន់យ៉ាងខ្លាំងក្លា ពីសំណាក់ប្រជាជនកម្ពុជា ជាពិសេសអ្នកគាំទ្រតែម្ដង។ ចំណែកអ្នកខ្លះក៏យល់ស្របលើខេបសិននេះ ដែលមានន័យចង់ដាស់សតិប្រជាជនខ្មែរ កុំឲ្យងប់ងុលនឹងភាពយន្តថៃ រហូតភ្លេចភាពយន្តជាតិខ្លួនឯង។ ប៉ុន្តែយ៉ាងណា ក៏មានអ្នកខ្លះ មិនគាំទ្រ ហើយគិតថាផេកមួយនេះចង់បង្អួតកិត្តិនាមខ្លួន ដោយថារាល់ភាពយន្តរបស់សាសន៍គេ គឺមានឥទ្ធិពលខ្លាំងមកលើកម្ពុជា។

ដោយឡែកសម្រាប់ប្រជាជនថៃឯណោះ ក៏បានចូលមកតវ៉ាឆ្លើយឆ្លងនឹងប្រជាជនកម្ពុជាទៅមក បង្កើតជាប្រយោគស្របនិងមិនស្រប ដោយភាគីម្ខាងៗបញ្ចេញមតិគាំទ្រ និងកាន់ជើងវប្បធម៌របស់ខ្លួនតែប៉ុណ្ណោះ។

យ៉ាងណាមិញ មកដល់ពេលនេះ គេនៅមុនទាន់ដឹងថាផេក The Fact នេះជារបស់ប្រទេសណាឲ្យពិតប្រាកដ ឬមានគោលបំណងអ្វីមកលើប្រជាជនកម្ពុជានោះទេ។ ព្រោះកន្លងមក ផេកមួយនេះតែងបន្តុះបង្អាប់សាសន៍ខ្មែរទាំងវប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់កម្ពុជាជានិច្ច៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាថៃ ៧ រូប ត្រូវគេដាក់នាមថា មានស្ទីលស្លៀកពាក់សាមញ្ញខ្លាំង ពេលឡើងយន្តហោះ
ចុចអាន៖កាន់តែកៀកថ្ងៃចាក់បញ្ចាំងរឿង “បុព្វេសន្និវាស” វគ្គ ២ ស្រាប់តែប្រកាសពន្យារភ្លាមៗតែម្ដង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


