ជីវិតកម្សាន្ដ
Anne ទម្លាយចោរលួចលុយជាង ៥៥ ម៉ឺនដុល្លារ ថា ជាមនុស្សញៀនល្បែង និងស្គាល់នាង ១០ ឆ្នាំហើយ (មានវីដេអូ)
នៅទីបំផុត តារាសម្ដែងស្រី Anne ព្រមទម្លាយពីមនុស្សជិតស្និទ្ធ ដែលលួចលុយសរុបជាង៥៥ម៉ឺនដុល្លារថា បុគ្គលនេះញៀនល្បែងខ្លាំង និងស្គាល់នាង១០ឆ្នាំមកហើយ ។

ក្រោយកើតហេតុភ្លាមៗ មិនបានបង្ហើបថា ៥៥ម៉ឺនដុល្លារនោះ ជាលុយសុទ្ធឬយ៉ាងណាទេ។ ទើបតែថ្ងៃនេះ នាងព្រមនិយាយថា តាមពិតមិនត្រឹមតែលុយទេ នៅមានគ្រឿងអលង្ការផ្សេងៗ ដែលសរុបជាង៥៥ម៉ឺនដុល្លារ។ ក្នុងថ្ងៃនោះ Anne Thongprasom បានជួបប៉ូលិសពិភាក្សាទាំងយប់ បន្ទាប់ពីដឹងថាមនុស្សដែលលួចលុយនិងគ្រឿងអលង្ការរបស់នាង បានយកទ្រព្យទៅហាងបញ្ចាំគ្រប់ទីកន្លែងក្នុងប្រទេស។

តារាជើងចាស់នេះបានបញ្ចាក់ថា ឥឡូវនេះ នាងមិនទាន់បានទទួលរបស់ភ្លាមៗ តែដឹងថាវត្ថុទាំងអស់នៅទីណា ហើយដឹងថាហាងបញ្ចាំណាខ្លះនៅ ខណៈទ្រព្យសម្បត្តិដែលត្រូវបានគេលួច សរុបចំនួន ២០ លានបាត ដែលជាគ្រឿងអលង្ការ និងលុយសុទ្ធ ។ នៅថ្ងៃកើតហេតុ ខណៈនាងទៅធ្វើការ ហើយនឹងនាំយកគ្រឿងអលង្ការ មកតុបតែងក្នុងពិធីនោះ ផ្ទុយទៅវិញ គ្រឿងអលង្ការទាំងអស់ត្រូវបានបាត់បង់។ ប៉ុន្តែនាងប្រញាប់ទៅធ្វើការ ដូច្នេះសូមឲ្យម្ចាស់ខុនដូពិនិត្យ CCTV រហូតដល់រកឃើញមនុស្សម្នាក់ដែលបានចេញចូលបន្ទប់របស់នាង ដែលជាមនុស្សជិតស្និទ្ធ ទើបប្រញាប់រាយការណ៍ទៅសមត្ថកិច្ច ដើម្បីអញ្ជើញបុគ្គលនោះមកធ្វើសួរនាំ រហូតដល់ជនល្មើសបានសារភាពតែម្ដង។

គួររំលឹកថា កំពូលតារាស្រី Anne Thongprasom បានដាក់ពាក្យបណ្ដឹង បន្ទាប់ពីត្រូវមនុស្សស្និទ្ធស្នាល ស្គាល់លេខសម្ងាត់ ហើយចូលលួចយកទ្រព្យក្នុងខុនដូប្រណីត ដែលរួមមានសាច់ប្រាក់ ចិញ្ចៀនពេជ្រ ក្រវិលពេជ្រ ខ្សែដៃពេជ្រ នាឡិកា Rolex បំពាក់ដោយត្បូងពេជ្រជាដើម៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាជើងចាស់ Anne ត្រូវមនុស្សដែលខ្លួនទុកចិត្តបំផុតលួចលុយ ៥៥ ម៉ឺនដុល្លារ
ចុចអាន៖Kimberly បង្ហោះរូបលើកទឹកចិត្ត Anne ក្រោយត្រូវមនុស្សជិតស្និទ្ធ លួចលុយ ៥៥ ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


