ជីវិតកម្សាន្ដ
សម្ដេចក្រឡាហោម ស ខេង ឧបត្ថម្ភថវិកា១ពាន់ដុល្លារដល់តារាជើងចាស់ សំ តារាវុទ្ធី ដែលធ្លាក់ខ្លួនឈឺធ្ងន់
បន្ទាប់ពីមានដំណឹងនៃការធ្លាក់ខ្លួនឈឺធ្ងន់របស់តារាសម្តែងជើងចាស់លោក សំ តារាវុទ្ធី ដោយសារកើតមានជំងឺមហារីកសួតធ្ងន់ធ្ងរដំណាក់កាលចុងក្រោយនោះ គេសង្កេតឃើញមានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភ ដើម្បីជួយគ្រួសារតារាសម្តែងលោក សំ តារាវុទ្ធី ខណៈសព្វថ្ងៃកំពុងសម្រាកព្យាបាលនៅភូមិ ជូស ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ ។

ជាមួយគ្នានេះ ដោយមើលឃើញពីក្តីអាណិតអាសូរចំពោះគ្រួសារតារាសម្តែងលោក សំ តារាវុទ្ធី ដែលកំពុងជួបការខ្វះខាតនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចាត់តំណាងនាំយកថវិកាចំនួន១ពាន់ដុល្លារ ទៅឧបត្ថម្ភដល់លោក សំ តារាវុទ្ធី ផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ឹម ជីវ៉ា។
ប្រភពបានប្រាប់ឲ្យដឹងទៀតថា តារាកំប្លែងនាយ ក្រឹម បាននាំយកថវិកាចំនួន១០០០ដុល្លារដែលជាថវិកាផ្ទាល់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃឧបត្ថម្ភដល់តារាសម្តែងលោក សំ តារាវុទ្ធី ដែលមានជំងឺមហារីកសួតធ្ងន់ធ្ងរ កំពុងសំរាកព្យាបាលនៅស្រុកកំណើត ។

បើយោងតាមសម្រង់សម្តីរបស់តារាកំប្លែងនាយ ក្រឹម បានថ្លែងបញ្ជាក់មកកាន់លោក អ៊ឹម ជីវ៉ា ទៀតថា សមានចិត្តមិនអាចកាត់ថ្លៃបាន សម្ដេចក្រឡា ហោម ស ខេង នៅថ្ងែ២៣ ខែធ្នូ ឆ្នាំ២០២០ដោយ មានការអាណិតអាសូរដល់សិល្បករជើងចាស់លោក សំ តារាវុទ្ធី ដែលមានជំងឺប្រចាំកាយ(ជំងឺរបេង មហារីកសួត) កម្រិតធ្ងន់ ។ ប្រភពបន្តថា សម្ដេចក្រ ឡហោម ស ខេង និងលោកជំទាវបានផ្តល់ថវិកាចំនួន១ពាន់ដុល្លារ (មួយពាន់ដុល្លារ) ជួយរំលែកដល់ទុក្ខលំបាក និងបន្តថែព្យាបាលជំងឺដ៏កាចសា ហាវនេះ។

ក្នុងនាមខ្ញុំជាតារាកំប្លែងមួយរូប ក៏ដូចជាសិល្បៈខ្មែរទាំងអស់ សូមគោរពថ្លែងអំណរគុណ និងអរគុណ ដល់គុណូបការៈរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ បុត្រាបុត្រី ដែលតែងតែមើល ឃើញនូវទុក្ខលំបាករបស់សិល្បករ និងប្រជាជនទូទាំងប្រទេស។ នេះជាសម្តីបន្ថែមរបស់តារាកំប្លែងនាយ ក្រឹម៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


