Connect with us

ព័ត៌មានជាតិ

លោក ជា ចាន់តូ៖ ពលរដ្ឋកម្ពុជាមានការយល់ដឹងខ្ពស់ និងចេះប្រើប្រាស់សិទ្ធិបានត្រឹមត្រូវមិនចាញ់បោកការឃោសនាជនអគតិ

បានផុស

នៅ

លោក ជា ចាន់តូ សមាជិកគណៈអចិន្ដ្រៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា បច្ចុប្បន្នពលរដ្ឋកម្ពុជាមានការយល់ដឹងខ្ពស់និងចេះប្រើប្រាស់សិទ្ធិរបស់ខ្លួនបានត្រឹមត្រូវ មិនចាញ់បោកតាមការឃោសនាភូតកុហក់របស់ជនអគិតមួយចំនួនទៀតទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមការងារគណបក្ស ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី៣ ខែសីហានេះ លោក ជា ចាន់តូ បានបន្តថា «ប្រជាពលរដ្ឋកម្ពុជាយើងម្នាក់ៗបច្ចុប្បន្នមានការយល់ដឹងខ្ពស់ និងចេះប្រើប្រាស់សិទ្ធិរបស់ខ្លួនបានត្រឹមត្រូវមិនចាញ់បោកតាមការឃោសនាភូតកុហក់របស់ជនអគិតមួយចំនួនទៀតទេ ទោះបីជាក្រុមទាំងនោះបានប្រើប្រាស់នូវមធ្យោបាយទុច្ចរិត
និងគ្រប់រូបភាពឃោសនាពិសពុលបែបណាក៏ដោយ»។

លោក ជា ចាន់តូ បានបន្តទៀតថា ការយល់ដឹងនេះហើយបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបន្តគោរពស្រលាញ់គាំទ្រ និងជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសជ័យជម្នះយ៉ាងត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាទទួលបាននៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២កន្លងមកនេះ។

លោក ជា ចាន់តូ បានបន្តទៀតថា ក្រៅពីនេះកត្តាដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះកន្លងមកនេះ
ក៏មិនអាចកាត់ផ្តាច់និងមើលរំលងពីកិច្ចខិតខំប្រឹងប្រែងពីការចូលរួមចំណែកយ៉ាងសកម្មនិងដ៏ធំធេងពីសំណាក់ក្រុមការងារគ្រប់ជាន់ថ្នាក់របស់គណបក្សទាំងអស់ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងមិនខ្លាចពីការនឿយហត់នោះបានឡើយ។

នៅក្នុងឱកាសនោះដើម្បីឲ្យក្រុមការងារគណបក្ស ស្រុកស្ទោងបានយល់កាន់តែច្បាស់ថែមទៀតពីសមិទ្ធផលរបស់គណបក្សសម្រេចបានកន្លងមកលោក ជា ចាន់តូ បានលើកយកនូវខ្លឹមសារលម្អិតនិងសំខាន់ៗនៃលទ្ធផលសន្និបាត
និងចំណុចសំខាន់ៗមួយចំនួនទៀតក្នុងនោះក៏បានលើកយកទិសដៅអាទិភាពពាក់ព័ន្ធទៅនឹងក្របខណ្ឌរបស់គណបក្ស
សម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខមកជម្រាបជូនដល់កិច្ចប្រជុំផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម