ព័ត៌មានជាតិ
អាមេរិក គាំទ្រ កម្ពុជា លើកមូលបទ ដោះស្រាយបញ្ហាប្រឈមសន្តិសុខស្បៀងរួមគ្នា
សហរដ្ឋអាមេរិក គាំទ្រ កម្ពុជាក្នុងការលើកយកមូលបទ ដោះស្រាយបញ្ហាប្រឈមរួមគ្នា ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខស្បៀងអាហារ។

ថ្លែងក្នុងសន្និសីទកាសែត នៅយប់ថ្ងៃទី០៤ ខែសីហានេះ លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ បានឱ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហរដ្ឋអាមេរិក បានជំរុញឱ្យប្រទេសនីមួយៗពង្រឹងសមត្ថភាពដើម្បីឆ្ពោះទៅរកគោលការណ៍ស្ថេរភាព ជាពិសេសពាក់ព័ន្ធជាមួយនឹងបញ្ហាសន្តិសុខស្បៀង។ ដោយសារបញ្ហាកូវីដ-១៩ ផង ការប្រែប្រួលអាកាសធាតុផង បញ្ហាសន្តិសុខផង ធ្វើឱ្យប្រទេសមួយចំនួនប្រឈមជាមួយនឹងបញ្ហាកង្វះស្បៀង។

លោក គង់ ភោគ មានប្រសាសន៍បន្តថា៖ “ចំណែកឯមូលបទរបស់កម្ពុជា គឺការដោះស្រាយបញ្ហាប្រឈមរួមគ្នា គឺសហរដ្ឋអាមេរិកបានសម្តែងការគាំទ្រជាខ្លាំង ដោយសារតែបញ្ហាដែលកំពុងកើតមាននៅជុំវិញពិភពលោកបច្ចុប្បន្ននេះគឺមិនមែនប៉ះពាល់តែប្រទេសមួយទេ ហើយក៏មិនមែនប្រទេសមួយអាចដោះស្រាយបញ្ហាទាំងអស់នេះបាន។ ដូច្នេះគឺត្រូវការសហការគ្នាដោះស្រាយរួមគ្នា”។

លោក គង់ ភោគ បានឱ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហរដ្ឋអាមេរិក បានពិភាក្សាអំពីការបង្កើតរបបសន្តិភាព ស្ថិរភាព និងវិបុលភាព ការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអាស៊ាន ការពង្រឹងសន្តិសុខប្រព័ន្ធអ៊ីនធឺណិត បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន និងការប្រឆាំងភេរវកម្មជាដើម។ ប្រទេសពាក់ព័ន្ធបានពិភាក្សាទៅលើការស្រាវជ្រាវ ក៏ដូចជាការវិវឌ្ឍក្នុងការកសាងសមត្ថភាព បន្ថែមពីនេះក៏មានកិច្ចសហការលើបញ្ហាបរិស្ថាន ក៏ដូចជាការប្រែប្រួលអាកាសធាតុ។

ប្រទេសសមាជិកអាស៊ានបានគាំទ្រដល់ការបង្កើនទំនាក់ទំនងជាមួយអាមេរិកឲ្យបានកាន់តែស៊ីជម្រៅ និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ ចំពោះប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកវិញ កិច្ចប្រជុំក៏បានព្រមព្រៀងពង្រឹងការសហការគ្នាទៅលើផ្នែកនេះឲ្យបានរឹតតែទូលំទូលាយ ជាពិសេសពាក់ព័ន្ធជាមួយនឹងព័ត៌មាន និងទីក្រុងឆ្លាត ក៏ដូចជាការកសាងសេដ្ឋកិច្ចបៃតង ប្រកបដោយភាពរីកចម្រើនទៅថ្ងៃអនាគត។

គួរបញ្ជាក់ថា កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ២ដងរួមទៅហើយ កាលពីឆ្នាំ២០០២ និង២០១២។ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជាបាន និងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


