ព័ត៌មានជាតិ
ថៃចាប់ពលករខ្មែរ ចំនួន ៥២ នាក់ ដែលបានលបបោះជំរំនៅក្នុងព្រៃ
ពលករខ្មែរប្រុស ស្រី រួមទាំងក្មេងតូចៗ សរុបចំនួន ៥២ នាក់ ត្រូវបានកម្លាំងយោធា ការពារព្រំដែនថៃលេខ ១២១ សហការជាមួយតម្រួតនៅក្នុងតំបន់ ព្រមទាំងកម្លាំងអន្តោប្រវេសន៍ខេត្ត ស្រះកែវ ឃាត់ខ្លួនដើម្បីសាកសួរ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា ពលករខ្មែរទាំងអស់នេះ បានលបឆ្លងដែនតាមច្រករបៀងចូលទៅក្នុងទឹកដីថៃ ដោយគ្មានច្បាប់អនុញ្ញាត ហើយបាននាំគ្នាបោះជំរំនៅក្នុងព្រៃក្បែរខ្សែបន្ទាត់ព្រំដែន ។

ការឃាត់ខ្លួនពលករខ្មែរទាំងនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២០ ដោយមានការបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំតម្រួតខេត្ត គឺលោក អម្រឹត បុណ្យសុយ៉ា ក្នុងគោលបំណងអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល ក្នុងការការពារ និងទប់ស្កាត់ការរីករាលដាល នៃមេរោគ កូវីដ-១៩ ដែលកំពុងយាយីខ្លាំងនៅក្នុងប្រទេសថៃ ដោយកម្លាំងសហការទាំងនេះ បានចេញប្រតិបត្តិការទៅកាន់ចំណុចភូមិ១៤ ឃុំណងមួយ ស្រុកគោកខ្យូង ខេត្តស្រះកែវ ដើម្បីពិនិត្យមើល ។

ជាក់ស្ដែងនៅពេលកម្លាំងចម្រុះចុះទៅដល់ព្រៃ ដែលជាតំបន់ឧទ្យានជាតិ ប៉ាស្ងួន ក៏បានប្រទះឃើញពលករខ្មែរជាច្រើននាក់ បានបោះជំរំ និងបានសាងសង់ផ្ទះតូចៗ ស្ទើរក្លាយជាកូនភូមិមួយទៅហើយ គឺសរុបមានចំនួន ៥២ នាក់ ក្នុងនោះស្រី ២៤ ប្រុស ២១ និងក្មេងតូចៗ ចំនួន ៧ នាក់ ហើយភ្លាមៗនោះដែរ ក្រុមមន្ត្រីសុខាភិបាលស្រុក បានចុះពិនិត្យ និងវាស់កម្ដៅ តែគ្មាននរណាម្នាក់ មានកម្ដៅខ្ពស់គួរឱ្យព្រួយបារម្ភឡើយ ។

បន្ទាប់ពីបានសាកសួរ ពួកគេបានសារភាពថា គឺមកពីខេត្តសៀមរាបទាំងអស់គ្នា ដោយបានលបឆ្លងដែនចូលតាមច្រករបៀង ព្រមទាំងបានតែងតាំងមនុស្សម្នាក់ដែលជាពលករខ្មែរដូចគ្នាឱ្យធ្វើជាអ្នកគ្រប់គ្រង និងជាអ្នកចាត់ចែងបញ្ជូនពួកគេចូលទៅធ្វើការការងារកសិកម្ម នៅក្នុងស្រុកគោកខ្យូង និងស្រុកក្បែខាង ដោយបានកម្រៃក្នុង ១ ថ្ងៃ ចាប់ពី ២០០ ទៅ ៣០០ បាត ក្នុងមនុស្សម្នាក់ ដោយមិនចាំបាច់ត្រូវធ្វើដំណើរទៅកាន់ទីក្រុងបាងកកឡើយ ។
បច្ចុប្បន្នពលករខ្មែរទាំងនេះ ត្រូវបានអាជ្ញាធរនៅក្នុងតំបន់ ប្រគល់ទៅឱ្យកម្លាំងការិយាល័យ អន្តោប្រវេសន៍ ខេត្តស្រះកែវ ដើម្បីអនុវត្តតាមនីតិវិធី ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


