ព័ត៌មានជាតិ
ប្រជាពលរដ្ឋរស់នៅស្រុកចុងកាល់ ជីកដីធ្វើបន្ទប់ទឹកជម្រៅពីរម៉ែត្រប្រទះឃើញរូបបដិមាករចំនួន៥ព្រះអង្គ
ឧត្តរមានជ័យ ៖ រូបបដិមាករចំនួន៥ព្រះអង្គត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងភូមិគោកវត្ត ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ខណៈពេលដែលម្ចាស់ផ្ទះកំពុងតែជីកដីបម្រុងធ្វើបន្ទប់ទឹកក៏ប្រទះឃើញរូបព្រះអង្គចំនួន៥ព្រះអង្គ ដែលកប់នៅក្នុងដីជម្រៅ២ម៉ែត្រក្បែរទៅនឹងចំហៀងផ្ទះតែម្តង។

ប្រភពពីលោក សា ប្បឿន រ៉ាន់ ភេទប្រុសអាយុ៤២ឆ្នាំរស់នៅភូមិគោកវត្ត ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ថា កាលពីល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២វេលាម៉ោងប្រមាណជា៥ល្ងាចរូបលោកនិងកូនម្នាក់ទៀតកំពុងយកចបជីករួមនឹងប៉ែល ជីកដីនៅចំហៀងផ្ទះដើម្បីធ្វើជាបន្ទប់ទឹកប្រើប្រាស់ ក្រោយមកក៏ជីកជម្រៅទៅក្រោមបានប្រហែលជាជំរៅ២ម៉ែត្រក៏ប្រទះឃើញដុំថ្មមួយដុំជាប់គ្នាពណ៌រាងខៀវដូចព្រះអង្គធំប្រក់នាគ បន្ទាប់មកលោកក៏បានយកដុំថ្មនោះឡើងមកខាងលើលាងទឹកសម្អាតចេញចេញក៏ឃើញរូបរាងជាព្រះអង្គ ហើយក្រោយមកទៀតលោកក៏បានជីករាវរកបន្ថែមទៀតក៏ឃើញព្រះនៅជាប់គ្នារហូតដល់៥ព្រះអង្គក្រោយមកទៀតលោកក៏បានយកព្រះអង្គទាំងអស់ឡើងលើផ្ទះអ៊ុចធូបបន់ស្រន់សុំសេចក្តីសុខដល់ព្រឹកឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២លោកក៏បានរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

លោកសា ប្បឿន រ៉ាន់ បានបន្តទៀតថា ក្រោយពីលោកបានថែរក្សាព្រះអង្គទាំង៥ព្រះអង្គនោះបានតែមួយយប់នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ មាននគរបាលស្រុកចុងកាល់ជាច្រើននាក់មកដល់ផ្ទះរបស់លោកហើយបានថតរូបលោកជាមួយព្រះអង្គហើយក៏ត្រឡប់ទៅវិញ។
លោកបន្តថា នៅថ្ងៃដដែលនគរបាលស្រុកចុងកាលបានមកផ្ទះរបស់លោកម្តងទៀតហើយក៏បាននាំលោកនិងព្រះអង្គដែលលោករកឃើញនៅក្នុងដីនោះរួមទាំងលោកនាំយកទៅកាន់អធិការស្រុក ក្រោយមកទៀតខាងនគរបាលស្រុកក៏បានឲ្យលោកវិលត្រឡប់មកផ្ទះវិញ។
លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី១០ ខែសីហាឆ្នាំ២០២២ថា លោកបានទទួលបានព័ត៌មានហើយករណីដែលប្រជាពលរដ្ឋនៅស្រុកចុងកាល់ជីកដីធ្វើបន្ទប់ទឹកប្រទះឃើញរូបព្រះចំនួន៥ព្រះអង្គនោះ តែបច្ចុប្បន្នវត្ថុតាំងដែលដកហូតបាននៅខាងប៉ូលីសជាអ្នកគ្រប់គ្រងនៅឡើយ ហើយខាងមន្ទីរក៏ពុំទាន់បានទទួលយកមករក្សាទុកនោះដែរ។

សូមបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋជីកដីឃើញរូបព្រះចំនួន៥ព្រះអង្គនៅត្រង់ចំណុចខាងលើនេះដែរ ខាងក្រុមការងារព័ត៌មានយើងពុំអាចសុំការបកស្រាយពីសមត្ថកិច្ចនគរបាលជំនាញខាងផ្នែកការពារបេតិកភណ្ឌនៃស្នងការខេត្តឧត្តរមានជ័យបានទេ ព្រោះទូរសព្ទខលចូលហើយពុំមានអ្នកទទួល៕
ដោយ ៖ ចាន់ ធី






-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា