កីឡា
ក្រោយឃើញលេងល្អទល់ Lyon លោក Ferdinand ទទូចឲ្យ Man United កុំលក់តារាឆ្នើមខ្លួនម្នាក់
វីរបុរស Manchester United លោក Rio Ferdinand បានស្នើសុំប្រធានក្លិបលោក Sir Jim Ratcliffe កុំឱ្យលក់ខ្សែប្រយុទ្ធស្លាប Alejandro Garnacho ចេញ បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពបានយ៉ាងល្អទល់នឹងក្រុម Lyon។

Garnacho បានដើរយ៉ាងតួសំខាន់ ក្នុងការជួយឱ្យ Man United ដណ្តើមបានកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Europa League បន្ទាប់ពីក្រុមបិសាចក្រហមឈ្នះ Lyon នៅជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយកាលពីយប់មិញថ្ងៃទី ១៧ ខែ មេសា ក្នុងលទ្ធផល ៥ ទល់នឹង ៤ និងសរុបលទ្ធផលទាំង ២ ជើងឈ្នះ ៧-៦ ។
ក្រោយការប្រកួតនោះបញ្ចប់ លោក Ferdinand ពិតជាមានការកោតសរសើរលើខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន វ័យ ២០ ឆ្នាំមែនទែន។ លោកថែមទាំងទទូចសុំ Man United កុំឱ្យលក់រូបគេចេញទៀតផង។ ដកស្រង់ពាក្យសម្តីដើម អតីតខ្សែការពារជម្រើសជាតិ អង់គ្លេស ប្រាប់ TNT Sports ថា ៖«នៅពេលមានកន្លែងទូលាយដើម្បីរត់ Alejandro Garnacho អាចក្លាយជាការគំរាមកំហែងដ៏ពិតប្រាកដសម្រាប់ក្រុមគូប្រជែង។ គាត់ត្រូវការធ្វើការបន្ថែមទៀត ដើម្បីបន្តអភិវឌ្ឍខ្លួន ប៉ុន្តែគាត់គឺនៅក្មេង ហើយកំពុងស្ថិតក្នុងការលូតលាស់ទៅមុខ…។ សូមរក្សាគាត់ទុក។ ខ្ញុំជឿជាក់ថា Manchester United គួរតែរក្សាគាត់ទុក»។

រម្លឹកថា នាមួយរយៈមុន គឺមានព័ត៌មានរសើបជាច្រើនបានអះអាងថា Man United គឺមានបំណងចង់លក់ Garnacho ចេញ ដោយសាររូបគេលេងពុំសូវត្រូវនឹងទម្រង់របស់អ្នកចាត់ការលោក Ruben Amorim ប៉ុន្តែបន្ទាប់ពីរូបគេបង្ហាញសមត្ថភាពល្អ លោក Ferdinand ក៏បានចេញមុខសុំឱ្យក្រុមបិសាចក្រហមរក្សាទុករូបគេវិញ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Metro
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


