កីឡា
មិនធម្មតា! Arkadag ដៃគូរបស់ ព្រះខ័នរាជស្វាយរៀង ជាជើងឯកលីគ ២ រដូវកាលជាប់គ្នា
ក្រុមមកពីប្រទេស តួកមេនីស្ថាន FK Arkadag គឺជាគូប្រកួតមកពីតំបន់អាស៊ីខាងលិច ដែលត្រូវជួបជាមួយក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ថ្ងៃទី ១០ ខែ ឧសភា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ដកស្រង់ត្រួសៗអំពីក្រុមមកពី តួកមេនីស្ថានមួយនេះ ពួកគេគឺជាក្រុមមួយ ដែលទើបបង្កើតឡើងជាផ្លូវការនៅឆ្នាំ ២០២៣ មានប្រធានក្លិប គឺលោក Arslanmyrat Amanow។ ដ្បិតទើបបង្កើតឡើងបានរយៈពេល ៣ ឆ្នាំ ប៉ុន្តែក្រុម FK Arkadag ពិតជាមានភាពខ្លាំងក្លាមែនទែន។ ពួកគេបានឈ្នះជើងឯកលីគ តួកមេនីស្ថាន (Turkmenistan Champion) ២ រដូវកាលជាប់គ្នា គឺរដូវកាល ២០២២-២០២៣ និង ២០២៣-២០២៤ ខណៈរដូវកាល ២០២៤-២០២៥ នេះ ពួកគេក៏នៅបន្តភាពខ្លាំងផងដែរ ដោយឆ្លងកាត់ ២ ប្រកួតកន្លងមក ពួកគេមិនទាន់ចាញ់នៅឡើយទេ។

ក្រៅពីពានលីគ ក្រុម FK Arkadag ក៏បានឈ្នះពានក្នុងស្រុកមួយចំនួនទៀតដែរដូចជា Turkmenistan Super Cup មួយលើក, Turkmenistan Football Federation Cup មួយលើក និង Turkmenistan Cup មួយលើក។ បច្ចុប្បន្ន ពួកគេកំពុងតែបង្ហាញភាពខ្លាំងរបស់ខ្លួនថែមទៀត ដោយមុនទទួលកៅអីឡើងមកជួប ព្រះខ័នស្វាយរៀងនៅវគ្គផ្តាច់ព្រ័ត្រនេះ ពួកគេបានបំបាក់ក្រុមមកពី គុយវ៉ែត Al-Arabi SC សរុបលទ្ធផលទាំង ២ ជើង ៣-២។
ក្រុម FK Arkadag គឺមិនប្រើប្រាស់កីឡាករបរទេសនោះទេ ដោយកីឡាករទាំង ២៤ នាក់សុទ្ធតែជាជនជាតិ តួកមេនីស្ថាន ខណៈគ្រូបង្វឹករបស់ពួកគេ ក៏ជាជនជាតិ តួកមេនីស្ថាន ផងដែរ គឺលោក Akhmet Allaberdiyev៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


